វីដេអូសត្វមួយក្រុមនៅប្រាសាទ Tikal ត្រូវបានគេអះអាងថា ជាសត្វដាយណូស័រ
ថ្មីៗនេះ វីដេអូឃ្លីបមួយ បង្ហាញប្រាសាទ Tikal ក្នុងប្រទេសហ្គាតេម៉ាឡា ត្រូវបានបង្ហោះរួមជាមួយនឹងទិដ្ឋភាពសត្វតូចៗមួយក្រុម ដែលមើលទៅដូចជាដាយណូស័រ។ វាក៏ត្រូវបានភ្ជាប់ជាមួយនឹងការអះអាងថា សត្វទាំងនោះ គឺជាដាយណូស័រពិតប្រាកដ។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន បានចែករំលែក និងប្រតិកម្មចំពោះការអះអាងនេះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើការផ្ទៀងផ្ទាត់ជាមួយ Google Reverse Image search យើងបានរកឃើញថា ការអះអាងនេះ ធ្វើឱ្យមានការយល់ច្រឡំ។
Continue Reading