រូបថតអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាន់សន្លឹកឆ្នោតមិនបានការ គឺជារូបភាពកាត់ត
បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ដែលបង្ហាញគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនោះ រូបថតមួយសន្លឹកដែលបង្ហាញអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាន់សន្លឹកឆ្នោតមិនបានការនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាត និងមានការបញ្ចេញមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាន់សន្លឹកឆ្នោតមួយសន្លឹកដែលត្រូវបានគូសខ្វែងចោលនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីចុងខែកក្កដាកន្លងមកនេះ។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកបន្តជាច្រើនដង មានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ បន្ទាប់ពីវាត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតលោក បារ៉ាក់ អូបាម៉ា កាន់សន្លឹកឆ្នោតមិនបានការមួយសន្លឹក ដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ Facebook Post | Archived Link រូបថតដដែលនេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀត ដែលទទួលបានការចែករំលែកបន្តដល់ទៅរាប់រយដង និងមានការបញ្ចេញមតិយ៉ាងច្រើនផងដែរ។ Facebook Post | Archived Link ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតលោក អូបាម៉ា កាន់សន្លឹកឆ្នោតមិនបានការ ដែលបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត ហើយក៏ទទួលបានការចែករំលែកបន្តផងដែរ។ […]
Continue Reading