រូបភាព​សត្វ​មាឌ​ធំៗ​បង្កើត​ឡើង​ដោយ​កម្មវិធី AI បង្ក​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ

ខណៈ​ដែល​រូបថត​សត្វ​ចម្លែក​ជាច្រើន​កំពុង​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ រូបភាព​សត្វ​មាឌ​ធំៗ​ជាច្រើន​សន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​២​សប្ដាហ៍​កន្លង​មក ដោយ​មាន​ការ​អះអាង​ថា ជា​រូប​សត្វ​សម័យ​បុរាណ។ ការ​អះអាង​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១៣០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថតជាច្រើន​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ និងសត្វ​ចិញ្ចឹម​ធំៗ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា សត្វ​សម័យ​មុន​មាន​រូបរាង​ធំៗ​ណាស់។ រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១,៣០០​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀប​រាប់​ថា «សម័យ​ដើម​សត្វ​ធំៗ​ណាស់»។ Facebook Post | Archived Link រូបភាព​ទាំង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ជាមួយ​ការ​រៀបរាប់​ជា​ភាសា​ថៃ​ក្នុង​ន័យ​ថា រូបភាព​ទាំង​នេះ​ជា​រូបភាព​ប្រវត្តិសាស្ត្រ​ដែល​បង្ហាញ​សត្វ​នៅ​សម័យ​មុន​មាន​មាឌ​ធំៗ​​ជាង​មនុស្ស​ទៅ​ទៀត។ រូបភាព​ជាមួយ​នឹង​ការ​រៀបរាប់​បែប​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជិត ១​ពាន់​ដង​ផង​ដែរ និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ឆ្លើយ​តប​នឹង​ការ​បង្ហោះ​រូបភាព​ទាំង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហោះ​រូបភាព​​សត្វ​ធំៗ​ទាំង​នេះ​កាល​ពី​ខែ​មីនា​កន្លង​មក​ជាមួយ​ការ​រៀបរាប់​ថា «ภาพถ่ายหลักฐาน​ทางประวัติศา​สตร์ ว่าสมัยก่อน​ สัตว์​ตัวใหญ่กว่าทุกวันนี้ค่ะ​ เมืองไทยเราอุดมสมบูรณ์​สุดๆ​ค่ะ วันนี้รวย»។ Facebook Post | Archived Link រូបភាព​ទាំង​នេះ […]

Continue Reading