បុរស​កម្ពុជា​ម្នាក់​រង​អំពើហិង្សា​​ពេល​ចុះ​មើល​ព្រំដែន​ជាមួយ​កូន​សិស្ស​​កាល​ពី​៥​ឆ្នាំ​មុន​ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ

បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ​ជាប្រធាន​បទ​នៃ​ការ​ជជែក​ជាច្រើន​ឆ្នាំ​មក​ហើយ និង​ជា​​​បញ្ហា​រសើប និង​​ចម្រូង​ចម្រាស់​រវាង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេនៅ​កម្ពុជា ដែល​ត្រូវ​បាន​រំលាយ​ចោល​នៅ​ចុង​ឆ្នាំ​២០១៧​កន្លង​មក។ ទន្ទឹម​គ្នា​នេះ ប្រធាន​បទ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​នេះ ត្រូវ​បាន​លើក​ឡើង​ជា​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​ម្នាក់ ត្រូវ​បាន​​ជន​ជាតិ​វៀតណាម​វាយ​ដំ​អំឡុង​ពេល​គាត់​នាំ​កូន​សិស្ស​ខ្មែរ​ទៅ​មើល​​បង្គោល​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង។ ទោះជា​យ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង​លើ​បណ្ដាញ​សង្គម​នេះ មិន​ត្រឹមត្រូវ និង​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៥​ ខែមីនា ឆ្នាំ២០២១​កន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញហេ្វសបុក​ម្នាក់ បានអះអាងថា គ្រូ​បង្រៀន​កម្ពុជា​ម្នាក់ បាន​រង​ការ​វាយ​ដំ​ពី​សំណាក់​ក្រុម​ជន​ជាតិ​វៀតណាម​អំឡុង​ពេល​ដឹកនាំ​កូន​សិស្ស​កម្ពុជា​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង។ រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក រៀបរាប់​ថា «គ្រូបង្រៀនខ្មែរនាំសិស្សខ្មែរទៅមើលបង្គោលព្រំដែនលេខ២០២ ខេត្តស្វាយរៀង​ ត្រូវយួនវាយលោកគ្រូបង្រៀននោះយ៉ាងដំណំ។ ឯគ្រូបង្រៀនយួននាំសិស្សយួនទៅមើលបង្គោលព្រំដែន​ដោយមានទាហាន​យួន​ជួយ​ការពារ ព្រមទាំងចង្អុលបង្ហាញ និងពន្យល់ពីបង្គោលព្រំដែននោះ»។ Facebook Post | Archived Link  ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងស្រាវជ្រាវរកប្រភពដើមនៃវីដេអូ ដែលបាននាំឱ្យ​យើងទៅដល់ប្រភព និងស្ថាប័នមួយចំនួនដែលមានការជាប់ពាក់ព័ន្ធ និងបកស្រាយទាក់ទងទៅនឹង​ការ​អះ​អាង​ខាងលើនេះ។ បើតាមសេចក្ដី​រាយការណ៍​មួយរបស់សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​ទៅ​លើ​លោក ផែន […]

Continue Reading