រូបថតលោក សម រង្ស៊ី អានសៀវភៅ «ប្រវត្តិក្បត់ជាតិបីជំនាន់» ជារូបថតកាត់ត
ស្របពេលដែលលោក សម រង្ស៊ី បានរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំហើយនោះ រូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពលោកអង្គុយកាន់សៀវភៅមួយមានចំណងជើងថា «ប្រវត្តិក្បត់ជាតិបីជំនាន់» ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់។ ការបង្ហោះបែបនេះ ត្រូវបានទទួលការចែកចាយ និងបញ្ចេញមតិជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹកទៅក្នុងក្រុមហ្វេសប៊ុកមួយដែលមានឈ្មោះថា «ក្រុមការពារលទ្ធិប្រជាធិបតេយ្យ» ដោយបានបង្ហាញទិដ្ឋភាពលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និងបាននិរទេសខ្លួនរស់នៅប្រទេសបារាំងនោះ បានកាន់សៀវភៅមួយក្បាល ដែលមានចំណងជើងសៀវភៅ គឺ «ប្រវត្តិក្បត់ជាតិបីជំនាន់»។ រូបថតបង្ហោះខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមទាំងស្រុង ចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «យមបាល នឹងត្រូវចាប់ខ្លួនយកទៅលាងបាបនៅក្នុងនរកអវចីក្នុងពេលឆាប់ខាងមុខតទៅរៀងអើយ សាធុ សាធុ សាធុ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact […]
Continue Reading