រូបថត​កាត់​ត​ព្រះ​មហាក្សត្រ​ធាក់​ស៊ីក្លូ​ដឹក​នាយករដ្ឋ​មន្ត្រី​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម

ខណៈ​ដែល​ព្រះមហាក្សត្រ នរោត្ដម សីហមុនី រង​ការ​រិះគន់​ជារឿយៗ​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ព្រះអង្គ​ធាក់​ស៊ីក្លូ​ដឹក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​តាម​រយៈ Google Reverse Image Search បង្ហាញ​ថា រូបភាព​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី ធាក់​ស៊ីក្លូ​ដឹក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ រូបថត​នេះ​ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ដែល​មាន​គណនី​ហ្វេសប៊ុក​ជាច្រើន​ជា​សមាជិក​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​រូបថត​ដែល​ត្រូវបាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ជាមួយ​ការ​រៀបរាប់​ថា «ហ៊ុន សែន ហ៊ាន​ក្បត់​ជាតិ បាន​យ៉ាង​រលូន​បែប​នេះ គឺ​ដោយសារ​តែ​ស្ដេច​អង្គ​នេះ​ដែរ»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​ Google Reverse […]

Continue Reading