ហាងកាហ្វេជម្រាលភ្នំមួយនៅវៀតណាម ត្រូវបានអះអាងថាជាហាងកាហ្វេនៅគិរីរម្យ
ខណៈដែលរូបថតទេសភាពប្រទេសកម្ពុជា ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមជារឿយៗ រូបថតមួយសន្លឹកដែលបង្ហាញសំណង់នៅលើជម្រាលភ្នំមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកម្ពុជានាពេលថ្មីៗនេះ ជាមួយនឹងសំណេររៀបរាប់ថា វាជាទិដ្ឋភាពនៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ។ ការបង្ហោះខាងលើ ត្រូវបានអ្នកប្រើប្រាស់ចែកចាយ និងប្រតិកម្មចម្រុះជាច្រើនពាន់ដង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា សំណេរខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា សំណង់អចលនទ្រព្យ ២៥ ខេត្តក្រុង បានបង្ហោះរូបថតមួយសន្លឹក ដែលបានបង្ហាញហាងកាហ្វេនៅលើជម្រាលភ្នំមួយកន្លែង។ រូបថតខាងលើ ត្រូវបានភ្ជាប់នឹងការអះអាងថា វាមានទីតាំងស្ថិតនៅតំបន់គិរីរម្យ ក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ស្ពឺ។ ការលើកឡើងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនម៉ឺនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានរៀបរាប់ថា «គិរីរម្យ កំពង់ស្ពឺយើងហ្នឹង មិនឆ្ងាយទេ»។ Facebook Post | Archived Link រូបថតដែលភ្ជាប់នឹងការលើកឡើងបែបនេះ ក៏ទទួលបានការចែករំលែកជាច្រើនដង ខណៈដែលមានការបញ្ចេញមតិយោបល់ជាច្រើន និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃផងដែរ។ Facebook Post | Archived […]
Continue Reading