តើ​ផលិត​ផល​ទាំង​នេះមាន​ប្រភព​ពី​ប្រទេស​អ៊ីស្រាអែល​ឬទេ?

បន្ទាប់​ពី​សង្គ្រាម​អ៊ីស្រាអែល–ហាម៉ាស់​ប៉ាឡេស្ទីន​បាន​ផ្ទុះ​ឡើង ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហោះ​ឈ្មោះ​ផលិត​ផល​ជាច្រើន ដែល​ត្រូវ​បាន​គេ​អះអាង​ថា ជា​ផលិត​ផល​របស់​ប្រទេស​អ៊ីស្រាអែល។ ការ​អះអាង​ដដែល​នេះ ក៏​បាន​អំពាវ​នាវ​ទៅ​មហាជន​ឱ្យ​ឈប់​ទិញ​ផលិត​ផល​ទាំង​នោះ​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ធំៗ​នៅ​លើ​ពិភព​លោក គឺ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​អ៊ីស្រាអែល ហើយ​ភាគ​ហ៊ុន​នៃ​ក្រុមហ៊ុន​ទាំង​នោះ បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ បន្ទាប់​ពី​បណ្ដា​ប្រទេស​ប្រតិបត្តិ​សាសនា​អ៊ិស្លាម​ជាច្រើន បាន​ប្រកាស​ឈប់​គាំ​ទ្រ​ផលិត​ផល​ទាំង​នោះ។ ការ​អះអាង​ដដែល​នេះ បាន​បង្ហាញ​ឈ្មោះ និង​ពាណិជ្ជ​សញ្ញា​របស់​ក្រុមហ៊ុន​ទាំង​នោះ មាន​ក្រុម​ហ៊ុន​អាហារ និង​ភេសជ្ជៈ Nestle ក្រុមហ៊ុន​ផលិត​រថយន្ត Hyuandai ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ HP ក្រុមហ៊ុន​តែ Lipton ក្រុមហ៊ុន​​បញ្ចាំង​ភាពយន្ត​អនឡាញ Netflix ក្រុមហ៊ុន​លក់​អាហារ McDonald ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​កីឡា PUMA ក្រុមហ៊ុន​​នំ​ដំឡូង​កញ្ចប់ Lays ក្រុមហ៊ុន​ផលិត​បារី Marlboro ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ Pepsi ក្រុមហ៊ុន​​ភោជនីយដ្ឋាន KFC ក្រុមហ៊ុន​​បច្ចេកវិទ្យា Siemens ក្រុមហ៊ុន​ភេសជ្ជៈ CocaCola ក្រុមហ៊ុន​ភេសជ្ជៈ Fanta ក្រុមហ៊ុន​លក់​រាយ Carrefour […]

Continue Reading

តើ​រូបនេះ​គឺ​ជា​រូបថត​ជាក់​ស្ដែង​បង្ហាញ​កម្លាំង​សាមគ្គី​របស់​ប្រជាជន​អ៊ីស្រាអែល​មែន​ឬទេ?

បន្ទាប់​ពី​សង្គ្រាម​អ៊ីស្រាអែល–ហាម៉ាស់​ប៉ាឡេស្ទីន​បាន​ផ្ទុះ​ឡើង​កាលពី​ជាង ២​សប្ដាហ៍​មុន​មក ព័ត៌មាន រូបថត និង​វីដេអូ​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​មួយ​នេះ។ ក្នុង​នោះ មាន​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ជាច្រើន​​គ្រវី​ដៃ​ពី​លំនៅឋាន​របស់​ពួកគេ​ទៅ​កាន់​កង​ទ័ព​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ខ្លឹមសារ​ថា ជា​ការ​បង្ហាញ​សាមគ្គីភាព​នៃ​ប្រជាជន​អ៊ីស្រាអែល។ រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក និង​បញ្ចេញ​មតិ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​នេះ​ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​មិន​ត្រឹម​ត្រូវ​។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ប្រជាជន​អ៊ីស្រាអែល​គ្រវី​ដៃ​ទៅ​កាន់​ក្រុម​ទាហាន​ប្រដាប់​ដោយ​អាវុធ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​នា​ពេល​ថ្មីៗ​នេះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ខ្លឹមសារ​ថា ជន​ជាតិ​អ៊ីស្រាល​មាន​សាមគ្គីភាព​រឹង​មាំល្អ ដើម្បី​ការពារ​ប្រទេស​របស់​ពួកគេ​ពី​សត្រូវ។ រូបថត​មួយ​សន្លឹក​នេះ​ជាមួយ​ខ្លឹមសារ​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ ទទួល​បានការ​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់​ចំពោះ​រូបភាព​មួយ​សន្លឹក​នេះផងដែ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាពផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គមដែល​បាន​បង្ហោះ​រូបភាព​កាល​ពី​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «មូលហេតុ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ខ្លាំង។ ខ្លាំង​ជាមួយ​សត្រូវ​តែ​មិន​ខ្លាំង​ជាមួយ​ជាតិ​សាសន៍​ខ្លួន​ឯង ចុះ​ខ្មែរ?»។ Facebook Post | Archived Link ​រូបភាព​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ការ​រួប​រួម​សាមគ្គី​របស់​ប្រជាជន​អ៊ីស្រាអែល ដើម្បី​ប្រយុទ្ធ​នឹង​សត្រូវ។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ផង​ដែរ ហើយ​ក៏​ទទួល​បាន​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីបណ្ដាញ​សង្គមដែល​សរសេរ​រៀបរាប់​ថា «មិន​សរសើរ​មិន​បាន អ៊ីស្រាអែល​រួប​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ តែ​ខុស​ពី​ប្រទេស​ខ្លះ […]

Continue Reading

ការអះអាង​ថា និស្សិត​ខ្មែរ​ពីរ​នាក់​ទៀត​ស្លាប់​នៅ​អ៊ីស្រាអែល​ជា​ព័ត៌មាន​មិន​ពិត

បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា នឹង​មិន​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ​ពី​អ៊ីស្រាអែល​នោះ មាន​ការ​ជជែក​វែក​ញែក​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ជុំ​វិញ​បញ្ហា​នេះ។ ក្នុង​នោះ​មាន​ការ​បង្ហោះ​ព័ត៌មាន​ថា មាន​និស្សិត​ខ្មែរ ២​នាក់​ទៀត បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ថ្មី​រវាង​អ៊ីស្រាអែល និង​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស់​ប៉ាឡេស្ទីន។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ បាន​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ ២​នាក់​ទៀត បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​នា​ពេល​ថ្មីៗ​នេះ​នៃ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ត​យ៉ាង​ច្រើន ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់​របស់​ពួកគេ​តប​នឹង​ការ​អះអាង​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២៣ ដែល​សរសេរ​រៀបរាប់​ថា «RIP​សម្រាប់​និស្សិត​ខ្មែរ​នៅ​ប៉ាឡេស្ទីនឥឡូវ​ស្លាប់​២នាក់​ទៀត​ហើយ​ដោយសារ​តែ​សម្ដេច​ឱ្យ​នៅ​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា!»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ទៅ​ដល់​រាប់​រយ​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​រូប​ទៀត​ដែល​មាន​មូលដ្ឋាន​នៅ​ឯ​ក្រៅ​ប្រទេស បាន​បង្ហោះ​ព័ត៌មាន​ដូច​គ្នានេះ ហើយ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ដែល​សរសេរ​រៀបរាប់​ថា «សូម​ចូលរួម​មរណ​ទុក្ខ នស្សិត​ខ្មែរ​នៅ​អ៊ីស្រាអែល​ស្លាប់​ពីរ​នាក់​បន្ត​ទៀត​ហើយ»។ Facebook Post | […]

Continue Reading