ឡេង ណាវ៉ាត្រា ច្រៀងរ៉េបនៅក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់អ្នកសារព័ត៌មានមែនឬទេ?
កាលពីថ្ងៃម្សិលមិញនេះ លោក ឡេង ណាវ៉ាត្រា បានធ្វើបកស្រាយអំពីបញ្ហាដីនៅតំបន់ព្រៃភ្នំតាម៉ៅ ហើយមួយថ្ងៃបន្ទាប់មក វីដេអូនៃសេចក្ដីថ្លែងការណ៍របស់លោក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការអះអាងថា លោកច្រៀងរ៉េបនៅក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់សារព័ត៌មាន។ វីដេអូនោះរួមជាមួយការអះអាងបែបនេះ ទទួលបានការបញ្ចេញមតិជាច្រើន និងប្រតិកម្មផ្សេងៗពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា វីដេអូភ្ជាប់ជាមួយការអះអាងបែបនេះ ត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះវីដេអូមួយមានរយៈពេលប្រហែល ១នាទីនៅថ្ងៃនេះ ដែលជាសំឡេងនៃកិច្ចសម្ភាសរវាងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងលោក ឡេង ណាវ៉ាត្រា ឧកញ៉ាពាក់ព័ន្ធនឹងការឈូសឆាយព្រៃតំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅ។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ អះអាងថា លោកឧកញ៉ារូបនេះបានផ្ដល់បទសម្ភាសជាលក្ខណៈចម្រៀងរ៉េបទៅដល់អ្នកសារព័ត៌មាន ហើយសំឡេងលោក ឡេង ណាវ៉ាត្រា នៅក្នុងវីដេអូដែលបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមរូបនេះ មានលក្ខណៈញាប់ខុសពីលក្ខណៈធម្មតា។ វីដេអូនេះរួមជាមួយការអះអាងបែបនេះ ទទួលបានការបញ្ចេញមតិជាច្រើន និងប្រតិកម្មចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយឈ្មោះ «Chham Chhany» ដែលសរសេររៀបរាប់ថា «omg ហេតុតែគេជាអ្នកសិល្បៈ សម្បីផ្ដល់បទសម្ភាសន៍ឱ្យអ្នកព័ត៌មាន ក៏រ៉េបដែរ … ឡេង ណាវ៉ាត្រា រ៉េបព្រមានចាត់ការតាមច្បាប់ចំពោះអ្នកថាខ្លួនកាប់ឈើលក់»។ Facebook Post | Archived […]
Continue Reading