រូបថតភរិយាលោក ហ៊ុន សែន ត្រូវបានកាត់តជាមួយមេដឹកនាំវៀតណាម ឡេ ឌឹកថូ
ក្រោយពីលោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជាជ្រើសរើសជាអនាគតនាយករដ្ឋមន្ត្រីកាលពីចុងឆ្នាំមុន ដើម្បីបន្តវេនពីឪពុករបស់លោករួចមក មេញ្ជាការកងទ័ពជើងគោករូបនេះ ក្លាយជាផ្ទាំងស៊ីបនៃការរិះគន់ និងការអះអាងនានា។ ក្នុងនោះ រូបថតមួយសន្លឹកដែលបង្ហាញម្ដាយលោក ហ៊ុន ម៉ាណែត ឈរដាក់ដៃលើស្មារបស់បុរសម្នាក់ ត្រូវបានបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា ជារូបថតជាមួយមេដឹកនាំវៀតណាម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា រូបភាពមួយសន្លឹកនេះ ត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម រូបភាពសខ្មៅមួយសន្លឹកដែលបង្ហាញឱ្យឃើញភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរដាក់ដៃលើស្មារបស់អតីតមេដឹកនាំវៀតណាម លោក ឡេ ដឹកថូ ហើយមានរូបលោក ហ៊ុន ម៉ាណែត ផងដែរនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីខែមេសាកន្លងមកនេះ។ រូបភាពនេះ ត្រូវបានបង្ហោះភ្ជាប់ជាមួយសំណេរថា «អញ្ចឹងបានដូចគ្នា» ក្នុងន័យថា លោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់លោកស្រី ប៊ុន រ៉ានី ជាមួយលោក ឡេ ដឹកថូ។ រូបភាពជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកបន្តជាង ៤០០ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមដែលសរសេររៀបរាប់ថា […]
Continue Reading