គេហទំព័រមួយព្យាយាមផ្សាយព័ត៌មានមិនពិតថា រុស្ស៊ីរកឃើញ UFO នៅតំបន់ប៉ូលខាងត្បូង
ខណៈដែលរឿងរ៉ាវថាសហោះ UFO នៅតែស្ថិតក្នុងទីអាថ៌កំបាំងនោះ ព័ត៌មានមួយបានផ្សាយថា រុស្ស៊ីបានរកឃើញយាន UFO មួយគ្រឿងនៅតំបន់ប៉ូលខាងត្បូង ហើយរក្សាទុករឿងនេះយ៉ាងសម្ងាត់សម្រាប់ការស្រាវជ្រាវតែឯង។ ព័ត៌មាននេះ ត្រូវបានចែករំលែកលើបណ្ដាញសង្គម ហើយក៏ទទួលបានការចែករំលែកបន្តជាច្រើនដងផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ព័ត៌មាននេះមិនមែនជាការពិតនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ព័ត៌មានមួយដែលចុះផ្សាយថា រុស្ស៊ីបានរកឃើញជាយូរមកហើយនូវយាន UFO ឬហៅថា យានហោះហើរដែលគេមិនស្គាល់អត្តសញ្ញាណ នៅតំបន់ទឹកកកអង់តាទិកស្ថិតនៅប៉ូលខាងត្បូងនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមកាលពី ៣សប្ដាហ៍មុន។ ព័ត៌មាននោះ បានបង្ហោះមកជាមួយនូវរូបថតមួយចំនួនដែលបង្ហាញឱ្យឃើញវត្ថុអ្វីមួយមានរូបរាងដូចជាយានកប់នៅជាមួយទឹកក ស្ថិតនៅតំបន់ភ្នំដែលគ្របដណ្ដប់ទៅដោយទឹកកកពណ៌ស។ ព័ត៌មាននេះ ទទួលបានការចែករំលែកជាច្រើនដង និងការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា «UFO កប់ក្រោមទឹកកក រុស្ស៊ីរកឃើញយូរហើយ តែពួកគេលាក់ទុកស្រាវជ្រាវតែឯង»។ Facebook Post | Archived ព័ត៌មានមួយនេះ ត្រូវបានគេចែករំលែកបន្តពីគេហទំព័រឈ្មោះថា KH BILLIONAIRE ដែលផ្សាយព័ត៌មានមួយនេះកាលពីដើមខែមករាកន្លងមកនេះជាមួយរូបថតមួយសន្លឹកដែលមានវត្ថុមួយមានរូបរាងដូចត្រីបាឡែនកប់នៅនឹងទឹកក។ KH BILLIONAIRE | Archived ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើព័ត៌មាន […]
Continue Reading