តើលោក ហ៊ុន សែន និងភរិយា រាំកម្សាន្តតាមចង្វាក់ភ្លេងអ្វីពិតប្រាកដ?
ខណៈដែលកម្ពុជាកំពុងស្ថិតលើដំណើរឆ្ពោះទៅរកការបោះឆ្នោតជាតិនៅឆ្នាំក្រោយនោះ វីដេអូមួយមានរយៈពេលប្រហែល ៣នាទី ដែលបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា រាំលេងកម្សាន្តតាមចង្វាក់ភ្លេងនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញនេះ។ វីដេអូនេះ បង្ហាញឱ្យឃើញទៀតថា លោក ហ៊ុន សែន និងភរិយា រាំលេងកម្សាន្តតាមចម្រៀងមួយបទមានចំណងជើងថា «យួនចូលស្រុកហើយ»។ វីដេអូនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកបន្តជាច្រើនដង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា វីដេអូនេះត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម វីដេអូមួយមានរយៈពេលប្រហែល ៣នាទី ដែលបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក រាំកម្សាន្តជាមួយក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជានោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញនេះ។ វីដេអូនោះ បានបង្ហាញឱ្យឃើញលោក ហ៊ុន សែន និងភរិយារបស់លោក និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត រាំលេងកម្សាន្តតាមចម្រៀងមួយបទមានចំណងជើងថា «យួនចូលស្រុកហើយ» ជាទំនុកចម្រៀងដែលប្រឆាំងនឹងប្រទេសវៀតណាម។ វីដេអូនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកបន្តជាច្រើនដង ហើយក៏ទទួលបានការបញ្ចេញមតិមួយចំនួន និងប្រតិកម្មចម្រុះបែបជាច្រើនផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូដែលបង្ហាញលោក ហ៊ុន សែន និងភរិយា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត រាំលេងកម្សាន្តនៅលើវេទិកាមួយ។ Facebook Post | […]
Continue Reading