រូបថត​ Kamala Harris ស្លៀក​ខើច​ខ្លី ត្រូវ​បាន​ចែក​ចាយ​ព្រាត​លើ​បណ្ដាញ​សង្គម

នៅ​ដើម​ខែ​នេះ អនុ​ប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris ត្រូវ​បាន​តែង​តាំង​ជា​បេក្ខនារី​សម្រាប់​តំណែង​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​អាមេរិក​នា​ពេល​ខាង​មុខ។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​អ្នកស្រី​ស្លៀក​ខើច​ខ្លី​ស៊ិចស៊ី ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា រូបថត​អ្នកស្រី Harris កាល​ពី​ធ្វើការ​ជា​នារី​រកស៊ី​ផ្លូវ​ភេទ។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​អនុ​ប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris ស្លៀក​ឈុត​ខើច​ខ្លី ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​រូបថត​របស់​គាត់​នៅ​ពេល​គាត់​ធ្វើ​ជា​នារីពេស្យា​កាល​ពីអតីត​កាល។ រូបថត​ជាមួយ​ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏ទទួល​បាន​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “នេះ​ខាម៉ាឡា ហារីស កាល​នៅ​ជា​ស្រី​រក​ស៊ី​ផ្លូវ​ភេទ”។ Facebook Post | Archived Link ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​ផង​ដែរនៅ​ក្នុង​ថ្ងៃ​តែ​មួយ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត និង​សំណេរ​ដូច​គ្នា​ទាំង​ស្រុង។ Facebook Post | Archived Link ព័ត៌មាន​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​ដូចជា X(Twitter) […]

Continue Reading

រូបថត​ចាស់​ត្រូវ​បាន​អះ​អាង​ថា​ជា​ភរិយា​មេដឹកនាំ​អ៊ុយក្រែន​ចូល​រួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​ប្រឆាំង​រុស្ស៊ី

ខណៈ​ដែល​រុស្ស៊ី​ឈ្លាន​ពាន​ចូល​ប្រទេស​អ៊ុយក្រែន​នោះ ប្រជាជន​អ៊ុយក្រែន ត្រូវ​បាន​រាយការណ៍​ថា បាន​ចូលរួម​ជាមួយ​កង​ទ័ព​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​ទ័ព​រុស្ស៊ី។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ដោយ​អះអាង​ថា ជា​រូបថត​ជំទាវ​ទី​១ ឬ​ភរិយា​របស់​ប្រធានាធិបតី​អ៊ុយក្រែន ដែល​បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​នឹង​ប្រជាជន ដើម្បី​ការពារ​ប្រទេស​ជាតិ។ រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​អះ​អាង​ថា ជា​ភរិយា​អនុ​ប្រធានាធិបតី​អ៊ុយក្រែន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០២ ខែ​មីនា ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy និង​​ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​ឯកសណ្ឋាន​កង​ទ័ព។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​​អះ​អាង​ថា ស្ត្រី​នៅ​ក្នុង​រូបថត​​នេះ គឺ​ជា​ភរិយា​​របស់​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ដែល​​បាន​ចូលរួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​ជាមួយ​ពលរដ្ឋ​អ៊ុយក្រែន ដើម្បី​ការពារ​មាតុ​ភូមិ​ពី​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​រុស្ស៊ី។ រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក Neang Sokhun Page ដែល​សរសេរ​ថា «ថ្ងៃ​ទី​០២ ខែ​មិនា[មីនា] ឆ្នាំ​២០២២ ប្រធានាធិបតី​អ៊ុយក្រែន […]

Continue Reading