សំណង់​ផ្ទះ​នៅ​​ភូមិ​កំណើត​លោក ហេង សំរិន មិន​មែន​ផ្ដល់​ឱ្យ​ជន​ជាតិ​វៀតណាម​ទេ

ចាប់​តាំង​ពី​កម្ពុជា​បាន​សម្រេច​ប្រគល់​ដី​ទំហំ ៤០​ហិកតា​ឱ្យ​ជន​ជាតិ​វៀតណាម​ដើម្បី​ផ្លាស់​ចេញ​ពី​ការ​រស់​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​នៅ​ខេត្ត​កំពង់ឆ្នាំង​មក រូបថត​ជាច្រើន ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​សំណង់​ផ្ទះ​ទើប​សាង​សង់​ឱ្យ​ពួកគេ។ ក្នុង​នោះ រូបថត​ពីរ​សន្លឹកដែល​បង្ហាញ​សំណង់​ផ្ទះ​ដូចៗ​គ្នា ក៏​ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ផ្ទះ​សម្រាប់​ជន​ជាតិ​វៀតណាម​ផង​ដែរ។ រូបថត​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​ពាន់​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត ២​សន្លឹក​ដែល​បង្ហាញ​ពី​សំណង់​ផ្ទះ​មាន​រចនាបថ​ដូចៗ​គ្នា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ​ជា​ផ្ទះ​របស់​ជន​ជាតិ​វៀតណាម​ដែល​ទើប​ត្រូវ​បាន​សាង​សង់​ឡើង​ថ្មីៗ។ រូបថត​​ជាមួយ​ការ​អះ​អាង​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​រហូត​ដល់​ជិត ២​ពាន់​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​យ៉ាង​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២២ ដែល​រៀបរាប់​ថា «ខប់ៗ​សង់​ផ្ទះ​ថ្មី​ឱ្យ​យួន​ស្អាតៗ»។ Facebook Post | Archived Link ការ​អះ​អាង​ទៅ​លើ​រូបថត​ទាំងពីរ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ចូល​ទៅ​ក្រុម​បណ្ដាញ​សង្គម​ដែល​មាន​គណនី​ហ្វេសប៊ុក​ជាច្រើន​ជា​សមាជិក​ ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search […]

Continue Reading

Fact-Check: ភូមិ​កំណើត​​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន នៅ​តែ​ជា​ទឹក​ដី​កម្ពុជា​ដដែល

ការ​គូស​វាស និង​កំណត់​បង្គោល​ព្រំដែន​រវាងកម្ពុជា និង​ប្រទេស​ជិត​ខាង តែង​តែ​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ ហើយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ជា​ពិសេស​ការ​គូស​​ខ្សែ​បន្ទាត់​ព្រំដែន​ និង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។ ថ្មីៗ​នេះ បញ្ហា​នេះ​បាន​លេច​ឡើង​លើ​បណ្ដាញ​សង្គម​ជា​ថ្មី ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​បាន​អះអាង​ថា ទឹក​ដី​កម្ពុជា​នៅ​ត្រង់​ចំណុច​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា ត្រូវ​បាន​កាត់​បញ្ចូល​ទៅ​ខាង​ប្រទេស​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ រាជ​ធានី​ភ្នំពេញ បាន​​បង្ហោះ​រូបថត​ពីរ​សន្លឹក ដែល​រូបថត​មួយ​សន្លឹក​បង្ហាញ​ផ្ទះ​ដូចៗ​គ្នា​ស្ថិត​នៅ​ជា​ជួរ​ត្រង់​អម​ទៅ​ដោយ​ប្រឡាយ​ទឹក​ដ៏​វែង ហើយ​រូបថត​មួយ​សន្លឹក​ទៀត​ បង្ហាញ​ផ្ទាំង​ថ្ម​សរសេរ​ថា «ភូមិ​អភិវឌ្ឍន៍​សម្ដេច​ចក្រី ហេង សំរិន អន្លង់ជ្រៃ»។ គណនី​ហ្វេសប៊ុក​នេះ អះ​អាង​ថា តំបន់​អភិវឌ្ឍន៍​ស្ថិត​នៅ​ឯ​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​កាត់​បញ្ចូល​ទៅ​ប្រទេស​វៀតណាម​ហើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ រាជ​ធានីភ្នំពេញ សរសេរ​​នៅ​លើ​រូបថត​ថា «លា​ហើយ​កម្ពុជា​អើយ!» និង​«លា​ទៅ​ខាង​កើត!»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត […]

Continue Reading