សំណង់ដូចចេតិយនៅក្បាលដំបូងនៃវីដេអូនេះមិនមែនជាផ្នែកមួយនៃប្រាសាទអង្គរវត្ត
អង្គរវត្តដែលជាសំណង់ប្រាសាទបុរាណដ៏ធំអស្ចារ្យរបស់កម្ពុជា តែងតែត្រូវបានបង្ហោះជារឿយៗនៅលើបណ្ដាញសង្គម ក្នុងនោះមានទាំងព័ត៌មានមិនច្បាស់លាស់ផងដែរ។ ថ្មីៗ វីដេអូឃ្លីបមួយដែលបង្ហាញសំណង់បុរាណនានា ត្រូវបានភ្ជាប់ថា ជា ប្រាសាទអង្គរវត្តរបស់កម្ពុជា។ ការបង្ហោះបែបនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការភ្ជាប់មួយនេះ គឺមិនត្រឹមត្រូវទាំងអស់នោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូឃ្លីបមានរយៈពេលប្រមាណជាង ៣នាទី រៀបរាប់អំពីប្រវតិ្តសាស្ត្រ និងអាថ៌កំបាំងនៃប្រាសាទអង្គរវត្តរបស់កម្ពុជា។ ក្នុងនោះ ទិដ្ឋភាពប្រាសាទបុរាណ មានសណ្ឋានកំពូលស្រួច ក៏ត្រូវបានភ្ជាប់ និងអះអាងថា ជាប្រាសាទអង្គរវត្ត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបផងដែរ។ ការបង្ហោះវីដេអូឃ្លីបភ្ជាប់ទៅនឹងការអះអាងខាងលើនេះ ត្រូវបានចែករំលែកបន្ដជាច្រើនដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ វីដេអូឃ្លីបទាំងស្រុង ផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកដែលបានរៀបរាប់ជាភាសាអង់គ្លេសថា «The Secrets and Mysteries of Angkor Wat» ឬប្រែជាភាសាខ្មែរមានន័យថា «អាថ៌កំបាំងនៃប្រាសាទអង្គរវត្ត»។ Facebook Post | Archived Link […]
Continue Reading