តើរូបថតនេះជាអវកាសយានិកត្រូវបានបញ្ជូនទៅផ្ដិតយករូបភពភពទាំងប្រាំរះតម្រៀបគ្នាមែនឬទេ?
ព័ត៌មានអំពីភពប្រាំតម្រៀបជួរគ្នា ត្រូវបានជជែក និងចែករំលែកនៅលើបណ្ដាញសង្គមយ៉ាងព្រោងព្រាតកាលពីសប្ដាហ៍មុន។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹកដែលបង្ហាញអវកាសយានិកម្នាក់ស្ថិតនៅក្នុងទីលំហអវកាសនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដោយមានការអះអាងថា ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ជូនអវកាសយានិកនោះទៅទីអវកាស ដើម្បីផ្ដិតយករូបភាពភពទាំង៥រះតម្រៀបជួរគ្នា។ រូបថតជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនដងរួមជាមួយការបញ្ចេញមតិចម្រុះបែប និងប្រតិកម្មផ្សេងជាច្រើនផងដែរ។ ទោះជាយ៉ាងណា តាមរយៈការដំណើរការ Google Reverse Image Search យើងបានរកឃើញថា ការអះអាងទៅលើរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន ដែលបង្ហាញឱ្យឃើញអវកាសយានិកមួយរូបស្ថិតនៅក្នុងអណ្ដែតនៅក្នុងលំហអវកាស។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ អះអាងថា អវកាសយានិកមួយរូប ត្រូវបានទីភ្នាក់ងារអវកាសអាមេរិក (NASA)បញ្ជូនទៅលំហអវកាសកាលពីថ្ងៃទី២២ ខែមិថុនា ដើម្បីផ្ដិតយករូបភាពនៃភពទាំង៥ស្ថិតនៅតម្រៀបគ្នាជួរនៅថ្ងៃទី២៤ ខែមិថុនា។ ការអះអាងបែបនេះទៅលើរូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចែករំលែកបន្តជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គម ដែលសរសេររៀបរាប់ថា «បើគិតថាខ្លួនឯងកំពុងតែ lonely ខ្លាំង សូមមើលអវកាសយានិករូបនេះទៅ! អង្គការ NASA យកគាត់ទៅទុកចោលឱ្យនៅម្នាក់ឯងកណ្ដាលលំហអវកាសតាំងពីម្សិលមិញម៉្លេះ ដើម្បីធ្វើរបាយការណ៍ទាក់ទងមហាសន្និបាតភពទាំង៥ស្អែកនេះ»។ Facebook Post | Archived Link […]
Continue Reading