រូបថតចាស់មួយសន្លឹកត្រូវបានភ្ជាប់មិនត្រឹមត្រូវថា ជាទិដ្ឋភាពរញ្ជួយដីនៅតួកគីនាពេលថ្មីៗនេះ
បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងក្លាយមួយបានវាយប្រហារប្រទេសតួកគីកាលពីសប្ដាហ៍មុននេះ រូបថតមួយសន្លឹក បង្ហាញសំណង់បាក់បែក និងដួលរលំអាគារមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេរថា ជាទិដ្ឋភាពរញ្ជួយដីនៅតួកគីនាពេលថ្មីៗនេះ។ ការបង្ហោះរូបថតនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ដោយសំណេរខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតចំនួន៣សន្លឹក ដែលក្នុងនោះមួយសន្លឹក បានបង្ហាញទិដ្ឋភាពនៃអាគារបាក់បែក និងដួលរលំមួយកន្លែង។ រូបថតបង្ហោះខាងលើ ត្រូវបានភ្ជាប់នឹងសំណេរថា គឺជាទិដ្ឋភាពរញ្ជួយដីនៅប្រទេសតួកគីកាលពីខែកុម្ភៈនេះ។ ការលើកឡើងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ ដែលបានសរសេរថា «រញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ នៅ #តួកគី 🇹🇷»។ Facebook Post | Archived Link ដូចគ្នានេះ រូបថតខាងលើ ក៏ត្រូវបានភ្ជាប់ និងបង្ហោះដោយទំព័រហ្វេសប៊ុកផ្សេងទៀតផងដែរ ទៅនឹងហេតុការណ៍គ្រោះរញ្ជួយដី ដែលបានកើតឡើងនៅលើប្រទេសតួកកីនាពេលថ្មីៗនេះ។ Facebook Post | […]
Continue Reading