អតីតបវរកញ្ញាអ៊ុយក្រែនបញ្ជាក់ថា នាងមិនបានចូលរួមក្នុងកងទ័ពប្រយុទ្ធនឹងរុស្ស៊ីទេ
បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានតាមមធ្យោបាយយោធាទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែន រូបថតអតីតបវរកញ្ញាអ៊ុយក្រែន នាង អាណាស្តាសៀ ឡេនណា ដែលកាន់កាំភ្លើង និងស្លៀកពាក់ឯកសណ្ឋានយោធា ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម និងត្រូវបានអះអាងថា នាងបានចូលរួមជាមួយកងទ័ពអ៊ុយក្រែនប្រយុទ្ធនឹងទាហានរុស្ស៊ី ដើម្បីការពារមាតុភូមិរបស់នាង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងមកនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយ បានអះអាងនៅលើបណ្ដាញសង្គមថា បវរកញ្ញាអ៊ុយក្រែន នាង អាណាស្តាសៀ ឡេនណា (Anastasiia Lena) បានចាប់កាន់កាំភ្លើងចូលរួមសមរភូមិជាមួយកងទ័ពអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពឈ្លានពានរុស្ស៊ី។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ ក៏បានបង្ហោះរូបថតបវរកញ្ញាអ៊ុយក្រែនរូបនេះដែលស្ថិតក្នុងឯកសណ្ឋានកងទ័ព និងកាន់កាំភ្លើងនៅក្នុងដៃផងដែរ។ រូបថត និងការអះអាងបែបនេះ ត្រូវបានចែករំលែករហូតដល់ជិត ៥ពាន់ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរនៅក្នុងរយៈពេលជាងមួយសប្ដាហ៍មកនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលសរសេររៀបរាប់ថា «បវរកញ្ញាអ៊ុយក្រែនល្ងង់ណាស់ ធ្វើបវរកញ្ញាសុខៗមិនចង់ទេ ចង់មកកាន់កាំភ្លើងធ្វើសង្គ្រាម មនុស្សស្រីមានឧត្ដមគតិគិតរឿងជាតិ រីឯស្រីចោលម្សៀតគិតរឿងប្រុសឈ្មោល មនុស្សស្រីដែលស្អាតមិនមែនស្ថិតនៅលើសម្រស់នោះទេ គឺដួងចិត្ត ជាពិសេសទឹកចិត្តរបស់នាងចំពោះមាតុភូមិដែលមិនអាចកាត់ថ្លៃបាន»។ FACEBOOK POST | ARCHIVED រូបថតអតីតបវរកញ្ញារូបនេះ ក៏ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត […]
Continue Reading