វីដេអូក្មេងស្រីប៉ាឡេស្ទីនស្រែកដាក់ទាហានអ៊ីស្រាអែលត្រូវបានអះអាងថាជាក្មេងស្រីអ៊ុយក្រែន
ខណៈដែលរុស្ស៊ីបន្តឈ្លានពានប្រទេសអ៊ុយក្រែននោះ វីដេអូខ្លីមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ហើយត្រូវបានអះអាងថា ក្មេងស្រីអ៊ុយក្រែនម្នាក់ បានព្យាយាមបណ្ដេញទាហានរុស្ស៊ីចេញពីមាតុភូមិនាង។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ទំព័រហ្វេសប៊ុកមួយបានបង្ហោះវីដេអូឃ្លីបរយៈពេល ១៤វិនាទីមួយនៅលើបណ្ដាញសង្គម ដែលបង្ហាញក្មេងស្រីម្នាក់និយាយយ៉ាងតឹងតែងជាមួយនឹងទាហានមួយរូប។ ទំព័រហ្វេសប៊ុកដដែលនេះ អះអាងថា ក្មេងស្រីនោះ គឺជាជនជាតិអ៊ុយក្រែន ដែលស្រែកបណ្ដេញទាហានរុស្ស៊ីឱ្យចេញពីប្រទេសរបស់នាង។ វីដេអូនេះ ត្រូវបានចែករំលែកបន្ត និងចូលទស្សនាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបដែលបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គម ដោយមានការអះអាងថា «រូបភាពដែលមានតម្លៃ ១០០០ពាក្យ ក្មេងស្រី អ៊ុយក្រែន បានបណ្ដេញទាហានរុស្ស៊ី ឱ្យចេញពីប្រទេសនាង…។ ប៉ុន្តែ គួរសរសើរសីលធម៌ទាហានរុស្ស៊ី បើខ្មែរក្រហមហ៊ានសម្លាប់ក្មេងចាស់ និងព្រះសង្ឃទៀត»។ FACEBOOK POST | ARHCIVED វីដេអូដដែលនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុកនៅក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ខណៈដែលរុស្ស៊ីបន្តឈ្លានពានប្រទេសអ៊ុយក្រែនអស់រយៈពេល ៤ថ្ងៃមកហើយនោះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះ និងចែករំលែកវីដេអូឃ្លីបយ៉ាងសកម្មនៅលើបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ […]
Continue Reading