រូបថត​គម្រប​ខ្សែ​ភាពយន្ត​ប្រេស៊ីល​មួយ ត្រូវ​បាន​អះអាង​មិន​ត្រឹម​ថា​ជា​កុមារ​កំព្រា​នៅ​ស៊ីរី

ស៊ីរី​បាន​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ស៊ីវិល និង​ភាព​វឹក​វរ​អស់​រយៈ​ពេល​ជាង ១​ទសវត្សរ៍​ហើយ ដែល​នាំ​ឱ្យ​មាន​ពាក្យ​ចចាម​អារ៉ាម និង​ការ​អះអាង​នានា​ភ្ជាប់​នឹង​ស្ថានការណ៍ និង​បញ្ហា​របស់​ប្រទេស​មួយ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ ការ​អះ​អាង​មួយ​បាន​និយាយថា ក្មេង​ស្រី​ម្នាក់​ដែល​ដេក​នៅ​ក្នុង​គំនូរ​ដៃ​ម្ដាយ គឺ​ជា​កុមារ​កំព្រា​នៅ​ទីក្រុង​អាឡិបប៉ូ (Aleppo) ប្រទេស​ស៊ីរី។ ការ​អះ​អាង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាមួយក​ារ​បញ្ចេញ​មតិ និង​ប្រតិកម្ម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​ហើយ យើង​បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្មេង​ស្រី​ម្នាក់​ដេក​នៅ​ក្នុង​គំនូរ​ដៃ​ម្ដាយ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ក្មេង​ស្រី​នោះ គឺ​ជា​កុមារ​កំព្រា​នៅ​ទីក្រុង​អាឡិបប៉ូ ប្រទេស​ស៊ីរី។ រូបថត​នេះ ត្រូវ​បាន​ចែករំលែក​តៗ​គ្នា​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​យ៉ាង​ច្រើន។ ខាង​ក្រោម​នេះ គឺ​ជារូបភាព​ផ្ដាម​ចេញ​ការ​អះ​អាង​របស់​ទំព័រ​ហ្វេសប៊ុក​ដែល​សរសេរ​ថា​៖ «Sleeping in mama’s arms picture taken in an orphanage in Aleppo.» ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «គេង​នៅ​ក្នុង​ដៃ​ម្ដាយ រូបថត​ថត​នៅ​ក្នុង​មណ្ឌល​កុមារ​មួយ​នៅ​ទីក្រុង​អាឡិបប៉ូ»។ Facebook Post | Archived Link […]

Continue Reading