តើ​​លោក អ៊ុច សេរីយុទ្ធ ​ចូលរួម​​ជាមួយ​បក្ស​ភ្លើង​ទៀន​ទាំង​ជាប់​បម្រាម​នយោបាយ​មែន​ទេ?

ខណៈ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​កាន់​តែ​ខិត​ចូល​មក​ដល់​នោះ លោក អ៊ុច សេរីយុទ្ធ អតីត​អ្នក​នយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​នោះ ត្រូវ​បាន​គេ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ថា លោក​បាន​ចាប់​ផ្ដើម​សកម្មភាព​នយោបាយ​ឡើង​វិញ​ជាមួយ​គណបក្ស​ភ្លើងទៀន​ទាំង​ដែល​រូប​លោក​នៅ​ជាប់​បម្រាម​នយោបាយ​នៅ​ឡើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​គ្នា​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង Fact Crescendo Cambodia ​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា លោក អ៊ុច សេរីយុទ្ធ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​ហាម​ឃាត់​​ធ្វើ​​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​នោះ បាន​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​​ ខណៈ​កំពុង​ជាប់​បម្រាម​នៅ​ឡើយ។ សារព័ត៌មាន​មួយ​នេះ បាន​បង្ហោះ​រូបថត​លោក អ៊ុច សេរីយុទ្ធ ពាក់​អាវ និង​មួក​មាន​រូប​សញ្ញា​គណបក្ស​ភ្លើង​ទៀន នៅ​ក្នុង​កម្មវិធី​ជួប​ជុំ​មួយ​របស់​គណបក្ស​នយោបាយ​មួយ​នេះ។ ការ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នៃ​សារព័ត៌មាន TN TV នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ ដែល​សរសេរ​រៀបរាប់​ថា៖ «តើ​អ្នក​នយោបាយ​ជាប់​បម្រាម មាន​សិទ្ធិ​ចេញ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​សុំ​សិទ្ធិ​បាន​ឬ? ភ្នំពេញ៖ ពាក្យ​ថា​បម្រាម គឺ​ហាម​ដាច់​ខាត​ក្នុង​ការ​ធ្វើ​សកម្មភាព​ណា​មួយ ល្គឹក​ណា​គ្មាន​ការ​ស្នើ​សុំ ឬ​ឯកភាព​ពី​អ្នក​ផ្ដល់​សិទ្ធិ។ ក្នុង​នោះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ […]

Continue Reading