វីដេអូកាត់តបង្ហាញប្រធានាធិបតីអ៊ុយក្រែនរាំកម្សាន្តបែបស្រើបស្រាល
ខណៈដែលសង្គ្រាមរុស្ស៊ី–អ៊ុយក្រែននៅតែបន្តអូសបន្លាយ វីដេអូឃ្លីប និងរូបភាពបង្ហាញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) កំពុងឈររាំកម្សាន្តជាច្រើនឈុត ត្រូវបានបង្ហោះឡើង។ ការបង្ហោះនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងនៅលើបណ្ដាញសង្គម និងមានការបញ្ចេញមតិយោបល់ផ្សេងៗ ពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា ទិដ្ឋភាពនេះមិនពិតនោះឡើយ។
Continue Reading