រូបថតបង្ហាញក្មេងប្រុស ឆ្លាក់ចម្លាក់ផ្ទាំងប្រាសាទបុរាណ ត្រូវបានបង្កើតឡើងដោយកម្មវិធី AI តែប៉ុណ្ណោះ
ខណៈពេលដែល រូបថត និងវីដេអូឃ្លីប បង្កើតឡើងដោយបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបានចែកចាយ និងបង្ហោះនៅតាមបណ្ដាញសង្គម និងគេហទំព័រនានា ដោយពុំបានបញ្ជាក់ព៏ត៌មាន និងប្រភពច្បាស់លាក់ ក្នុងនោះរូបថតមួយសន្លឹកក៏ត្រូវបានបង្ហោះ ដែលរូបថតនោះ បានបង្ហាញទិដ្ឋភាពក្មេងប្រុសម្នាក់ បានអង្គុយឆ្លាក់រូបចម្លាក់ផ្ទាំងប្រាសាទបុរាណ។ ការបង្ហោះខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាព ក្មេងប្រុសម្នាក់ ឆ្លាក់ផ្ទាំងឈើ ដែលមានទម្រង់ និងសណ្ឋានជារូបប្រាសាទបុរាណ។ ទំព័រហ្វេសប៊ុកដដែលខាងលើនេះ ពុំបានបញ្ជាក់អំពីព័ត៌មានលម្អិត ឬប្រភពនៃទីតាំងរបស់រូបថតមួយសន្លឹកនោះឡើយ ការលើកឡើងបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «Best Photo» ឬប្រែសម្រួលជាភាសាខ្មែរថា «រូបថតល្អបំផុត»។ Facebook Post | Archived Link រូបថតស្រដៀងគ្នាមួយសន្លឹកទៀត ក៏ត្រូវបានរកឃើញ […]
Continue Reading