Fact-Check: រូបថត​៣សន្លឹក​​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ទីក្រុង​កាហ្សា

បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅ​លើ​ទីក្រុង​កាហ្សា​កាល​ពី​សប្ដាហ៍​មុន បញ្ហា​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម​ចាប់​តាំង​ពី​ពេល​នោះ​មក។ ទន្ទឹម​គ្នា​នេះ រូបថត​ ៣​សន្លឹក​ក្នុង​ចំណោម​សំណុំ​រូបថត ៤​សន្លឹក ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ហេតុការណ៍​នៃ​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​កាហ្សា​នា​ពេល​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា រូបថត ៣​សន្លឹក​នោះ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​ហេតុការណ៍​នៃ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​កាហ្សា​នា​ពេល​ថ្មីៗ​នេះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១ រូបថត​ ៤​សន្លឹក ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​​ហ្វេសប៊ុក​ម្នាក់​​ជាមួយ​ការ​សំណេរ​រៀបរាប់​រូបថត​ទាំង​នេះ​ទៅ​នឹង​​ការ​វាយ​ប្រហារ​របស់​កង​ទ័ព​អ៊ីស្រាអែល​ទៅ​លើ​ទីក្រុង​កាហ្សា (Gaza)​នាពេល​ថ្មីៗ​នេះ ដែល​បាន​បង្ក​សោកនាដកម្ម​ទៅ​លើ​ជន​ស៊ីវិល​ស្លូត​ត្រង់​ជា​ជន​ជាតិ​ប៉ាឡេស្ទីន​ជាច្រើន​នាក់។ អ្នក​ប្រើ​ហ្វេសប៊ុក​​ដដែល​នេះ បាន​រៀបរាប់​បន្ត​ថា ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ពី​សំណាក់​កងទ័ព​អ៊ីស្រាអែល​នេះ គឺ​ជា​ការ​សង​សឹក​ទៅ​លើ​ក្រុម​ហាម៉ាស​(Hamas) ដែល​ជា​ក្រុម​បះបោរ​ប្រដាប់​អាវុធ​របស់​ជន​ជាតិ​ប៉ាឡេស្ទីន​ប្រឆាំងន​ឹង​ប្រទេស​អ៊ីស្រាអែល។ រូបថត​ទាំង ៤​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​ភ្ជាប់​នឹង​សំណេរ​នេះ រួម​មាន៖ ១. រូបថត​​បង្ហាញ​យន្ត​ចម្បាំង​យោធា ៤​គ្រឿង​ហោះ​ហើរ​លើ​ដែន​អាកាស ២. រូបថត​បង្ហាញ​កំសួល​ភ្លើង និង​ផ្សែង​ផ្ទុះ​ឡើង​គ្រប​ដណ្ដប់​លើ​អគារ​លំនៅឋាន​ខ្ពស់ៗ ៣. រូបថត​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​បច្ចុប្បន្ន លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)​ ៤. រូបថត​បង្ហាះ​មនុស្ស​មួយ​ក្រុម​ស្លៀក​ពាក់​ស៊ីវិល​ផង និង​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​ផង​ ប្រមូល​ផ្ដុំ​បង្ហាញ​​ការ​តវ៉ា និង​ដុត​ទង់ជាតិ​ និង​រូបថត​មេដឹកនាំ​អ៊ីស្រាអែល រូបថតជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម […]

Continue Reading