Fact-Check: រូបថត​ពីរ​សន្លឹក​បង្ហាញ​ការ​ជីក​រក​រ៉ែ​នៅ​អ៊ុយរូហ្កាយ​ត្រូវ​បាន​អះ​អា​ងដោយ​មិន​ត្រឹម​ត្រូវ​ថា នៅ​កម្ពុជា

អាជីវកម្ម​រ៉ែ ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា គឺ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចោទ​សួរ​ជាច្រើន​ឆ្នាំ​មក​ហើយ។ ទន្ទឹម​គ្នា​នេះ រូបថត​នៃ​ការ​ជីក​រក​រ៉ែ និង​រូបថត​ត្បូង​ថ្ម​មាន​តម្លៃ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​រៀបរាប់​ថា វា​ជា​អាជីវកម្ម​រុករក​រ៉ែ​ដោយ​ខុស​ច្បាប់​នៅ​ឯ​ខេត្ត​មណ្ឌល​គិរី​ពី​សំណាក់​ជន​ជាតិ​វៀតណាម។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​រួម​ជាមួយ​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​លើ​រូបថត រក​ឃើញ​ថា ការ​អះ​អាង​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ទាំង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ […]

Continue Reading