Fact-Check: រូបថត​ពីរ​សន្លឹក​បង្ហាញ​ការ​ជីក​រក​រ៉ែ​នៅ​អ៊ុយរូហ្កាយ​ត្រូវ​បាន​អះ​អា​ងដោយ​មិន​ត្រឹម​ត្រូវ​ថា នៅ​កម្ពុជា

False Social

អាជីវកម្ម​រ៉ែ ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា គឺ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចោទ​សួរ​ជាច្រើន​ឆ្នាំ​មក​ហើយ។ ទន្ទឹម​គ្នា​នេះ រូបថត​នៃ​ការ​ជីក​រក​រ៉ែ និង​រូបថត​ត្បូង​ថ្ម​មាន​តម្លៃ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​រៀបរាប់​ថា វា​ជា​អាជីវកម្ម​រុករក​រ៉ែ​ដោយ​ខុស​ច្បាប់​នៅ​ឯ​ខេត្ត​មណ្ឌល​គិរី​ពី​សំណាក់​ជន​ជាតិ​វៀតណាម។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​រួម​ជាមួយ​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​លើ​រូបថត រក​ឃើញ​ថា ការ​អះ​អាង​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ទាំង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​អះ​អាង​ថា ត្បូង​ថ្ម​មាន​តម្លៃ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ត្រូវ​បាន​ក្រុម​ឈ្មួញ​ជន​ជាតិ​ចិន និង​វៀតណាម ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​អាជ្ញាធរ​គ្រប់​គ្រង​នោះ​ឡើយ។ ភ្ជាប់​ជាមួយ​សំណេរ​នេះ ទំព័រហ្វេសប៊ុក​នេះ​ក៏​បាន​បង្ហោះ​រូបថត ៨​សន្លឹក​ផង​ដែរ។

សំណេរ​ជា​មួយ​រូបថត​ទាំង​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ទៅ​ដល់​ជាង ១​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​មាន​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា​ «ថៅកែ​យួន​ម្នាក់ និង​កូន​ចៅ​រាប់​រយ​នាក់ ជីក​មាស-ត្បូង-ថ្ម​មាន​តម្លៃ​យ៉ាង​សកម្ម គ្មាន​ការ​អើពើ​ពី​អាជ្ញាធរ​នោះ​ទេ។ ១៤/០៩/២០២០ ស្ថិត​នៅ​ខេត្ត​មណ្ឌលគិរី»។

Facebook Post | Archived Link

រូបថត​ពីរ​សន្លឹក​ក្នុង​ចំណោម​រូបថត​នោះ បង្ហាញ​បុរស​ម្នាក់​ឈរ​ខួង​ថ្ម​ភ្នំ ហើយ​រូបថត​មួយ​សន្លឹក​ទៀត​បង្ហាញ​ថ្ម​មួយ​ផ្ទាំង​ដែល​មាន​ត្បូង​ពណ៌​ស្វាយ​នៅ​ជាប់​នឹង​ដុំ​ថ្ម​មួយ​ផ្ទាំង​នោះ។

Facebook Post | Archived Link

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​ប៉ុស្តិ៍​នោះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​ឃើញ​រូបថត​ដើម​ចំនួន ២​សន្លឹក និង​ព័ត៌មាន​លម្អិត​អំពី​រូបថត​ទាំង​ពីរ​នោះ​ផង​ដែរ។

រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បានរក​ឃើញ​ចុះ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ Uruguay Minerals ​របស់​ក្រុមហ៊ុន Uruguay Minerals ដែល​មាន​ទីតាំង​​ស្ថិត​នៅ​ទីក្រុង​អាធីហ្កាស (Artigas) នៃ​ប្រទេស​អ៊ុយរ៉ាហ្កាយ តំបន់​អាមេរិក​ខាងត្បូង។

ព័ត៌មាន​នៅ​លើ​គេហទំព័រ​នេះ បញ្ជាក់​ថា 

Uruguay Minerals | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ពីរ​សន្លឹក​ភ្ជាប់​ជាមួយ​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​មែន​ជា​ត្បូង​ថ្ម​មាន​តម្លៃ​ដែល​ត្រូវ​បាន​ជីក​រក​ឃើញ​នៅ​ខេត្ត​មណ្ឌលគិរី​នោះ​ឡើយ។ ត្បូងថ្ម​មាន​តម្លៃ និង​សកម្មភាព​ជីក​រក​ត្បូង​មាន​តម្លៃ​នេះ ស្ថិត​នៅ​ឯ​ទីក្រុង​អាធីហ្កាស ជា​តំបន់​សម្បូរ​ទៅ​ដោយ​ត្បូង​មាន​តម្លៃ​បែប​នេះ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ុយរ៉ូហ្កាយ។

Avatar

Title:រូបថត​ពីរ​សន្លឹក​បង្ហាញ​ការ​ជីក​រក​រ៉ែ​នៅ​អ៊ុយរូហ្កាយ​ត្រូវ​បាន​អះ​អា​ងដោយ​មិន​ត្រឹម​ត្រូវ​ថា នៅ​កម្ពុជា

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.