អតីត​បវរ​កញ្ញា​អ៊ុយក្រែន​បញ្ជាក់​ថា នាង​មិន​បាន​ចូលរួម​ក្នុង​កង​ទ័ព​ប្រយុទ្ធ​នឹង​រុស្ស៊ី​ទេ

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​តាម​មធ្យោបាយ​យោធា​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន រូបថត​អតីត​បវរ​កញ្ញា​អ៊ុយក្រែន នាង អាណាស្តាសៀ ឡេនណា ដែល​កាន់​កាំភ្លើង និង​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​អះ​អាង​ថា នាង​បាន​ចូលរួម​ជាមួយ​កង​ទ័ព​​អ៊ុយក្រែន​ប្រយុទ្ធ​នឹង​ទាហាន​រុស្ស៊ី​ ដើម្បី​ការពារ​មាតុ​ភូមិ​របស់​នាង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹមត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ បាន​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ថា បវរ​កញ្ញា​អ៊ុយក្រែន នាង អាណាស្តាសៀ ឡេនណា (Anastasiia Lena) បាន​ចាប់​កាន់​កាំភ្លើង​ចូលរួម​សមរភូមិ​ជាមួយ​កង​ទ័ព​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​ទ័ព​ឈ្លាន​ពាន​រុស្ស៊ី។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ ក៏​បាន​​បង្ហោះ​រូបថត​បវរ​កញ្ញា​អ៊ុយក្រែន​​រូប​នេះ​​ដែល​ស្ថិត​ក្នុង​ឯក​សណ្ឋាន​កង​ទ័ព និង​កាន់​កាំភ្លើង​នៅ​ក្នុង​ដៃ​ផង​ដែរ។ រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជិត ៥​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​សរសេរ​រៀបរាប់​ថា «បវរ​កញ្ញា​អ៊ុយក្រែន​ល្ងង់​ណាស់ ធ្វើ​បវរ​កញ្ញា​សុខ​ៗ​មិន​ចង់​ទេ ចង់​មក​កាន់​កាំភ្លើង​ធ្វើ​សង្គ្រាម មនុស្ស​ស្រី​មាន​ឧត្ដម​គតិ​គិត​រឿង​ជាតិ រី​ឯ​ស្រី​ចោល​ម្សៀត​គិត​រឿង​ប្រុស​ឈ្មោល មនុស្ស​ស្រី​ដែល​ស្អាត​មិន​មែន​ស្ថិត​នៅ​លើ​សម្រស់​នោះ​ទេ​ គឺ​ដួង​ចិត្ត​ ជាពិសេស​ទឹក​ចិត្ត​របស់​នាង​ចំពោះ​មាតុភូមិ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន»។ FACEBOOK POST | ARCHIVED រូបថត​អតីត​បវរ​កញ្ញា​រូប​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ដទៃ​ទៀត​ […]

Continue Reading