Fact Check: រូបភាពការប្រឡងបវរកញ្ញាចក្រវាឡត្រូវបានគេកាត់តភ្ជាប់នឹងរូបថតក្មេងស្រីម្នាក់
ព្រឹត្តិការណ៍ប្រឡងដណ្ដើមពានរង្វាន់បវរកញ្ញាចក្រវាឡឆ្នាំ២០២០ ត្រូវបានធ្វើឡើងនៅក្នុងតំបន់លម្ហែកាយ Seminole Hard Rock រដ្ឋ Florida ក្នុងទឹកដីសហរដ្ឋអាមេរិក។ កញ្ញា Andrea Meza ដែលជាបេក្ខនារីមកពីប្រទេសម៉ិកស៊ិក បានក្លាយជាម្ចាស់ម្កុដបវរកញ្ញាឆ្នាំ២០២០។ ក្រោយពីបានប្រកាសនូវលទ្ធផលនៃជ័យលាភីភ្លាមៗនោះ រូបថតមួយសន្លឹកដែលបានបង្ហាញអំពីក្មេងស្រីម្នាក់បាននឹងកំពុងលេងលោតកម្ពស់នៅលើឆាក។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញអំពីទិដ្ឋភាពនៃការប្រឡងបវរកញ្ញាចក្រវាឡ ដែលក្នុងនោះមានរូបក្មេងស្រីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូក កំពុងតែលោតកម្ពស់នៅលើឆាកនៃកម្មវិធីទាំងមូល។ ការអះអាងមួយនេះ ត្រូវបានចែករំលែកតៗគ្នានាប៉ុន្មានថ្ងៃចុងក្រោយនេះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុក បានរៀបរាប់ថា «Admin សុំកំប្លែងៗ ប្លែកៗមួយថ្ងៃហេីយណា កុំខឹង admin admin ចង់ចែករំលែកសេីចមួយគ្នា»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse […]
Continue Reading