Fact-Check: តើ​រូបថត​នេះ​បង្ហាញ​​អ្នកស្រី អ៊ុងសាន ស៊ូជី ស្ថិត​ក្នុង​បន្ទប់​ឃុំ​ឃាំង​មែន​ឬទេ?

របប​យោធា​ភូមា​បាន​ឡើង​កាន់​អំណាច​ដោយ​រដ្ឋ​ប្រហារ​អស់​រយៈ​ពេល​ជាង ៥​ខែ​មក​ហើយ បន្ទាប់​ពី​ដណ្ដើម​អំណាច​ដោយ​កម្លាំង​យោធា​ពី​អ្នកស្រី អ៊ុងសាន ស៊ូជី កាលពី​ដើម​ខែ​កុម្ភៈ​មក។ អ្នកស្រី ស៊ូជី ក៏​បាន​បាត់​មុខ​ពី​មហាជន​ផង​ដែរ​ចាប់​តាំង​ពី​ពេល​នោះ​មក។ ជាមួយ​គ្នា​នេះ​ដែរ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា អ្នកស្រី ស៊ូជី ត្រូវ​បាន​េមដឹកនាំ​យោធា​ភូមា​ចោទ​ប្រកាន់​ចំនួន ១០​ករណី ហើយ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៧៥​ឆ្នាំ។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ដយ​ដង​នៅ​លើ​បណ្ដាញ​សង្គម បើ​ទោះបី​ជាមាន​ការ​បញ្ជាក់​ថា រូបកាត់​ត​ក៏​ដោយ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ភូមា ស្ថិត​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​មួយ​មាន​រនាំង​ដែក ហើយ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​លឿង និង​ដៃ​ជាប់​ខ្នោះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ បាន​រៀបរាប់​ថា អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​របប​សឹក​ភូមា​ចោទ​ប្រកាន់​ ១០​ករណី ដែល​អាច​ឱ្យ​អ្នកស្រី​ជាប់​ឃុំ​រហូត​ដល់​ទៅ ៧៥​ឆ្នាំ។ បើទោះបី​ជា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បញ្ជាក់​ថា រូបថត​នេះគឺ​ជា​រូបថត​កាត់​ក៏​ដោយ ប៉ុន្តែ រូបថត​ជាមួយ​នឹង​សំណេរបែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ […]

Continue Reading

Fact-Check: រូបថត​តារា​សម្ដែង​ Michelle Yeoh ក្នុង​រឿង​ «The Lady» ត្រូវ​បាន​អះ​អាង​ថា​ជា​អ្នកស្រី អ៊ុងសាន ស៊ូជី

ក្រោយ​ពី​ក្រុម​យោធា​ភូមា​បាន​ដណ្ដើម​អំណាច​តាម​រយៈ​រដ្ឋ​ប្រហារ​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​ភូមា ត្រូវ​បាន​​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា ស្ត្រី​នៅ​ក្នុង​រូបថត​នោះ​ គឺ​ជា​អ្នក​ស្រី អ៊ុងសាន ស៊ូជី ដែល​ប្រកប​ទៅ​ដោយ​ភាព​ក្លាហាន បាន​ឈរនៅ​ចំពោះ​មុខ​ចុង​កាំភ្លើង​របស់​ពួក​យោធា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​លើ​រូបថត​នេះ បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​សរសេរ​រៀបរាប់​ពី​វីរភាព​របស់​អ្នក​ស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​ភូមា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ចាប់​ឃុំ​ខ្លួន​ពី​សំណាក់​ពួក​យោធា​ភូមា​ចាប់​តាំង​ពី​រដ្ឋប្រហារ​កាល​ដើម​ខែ​កុម្ភៈ​កន្លង​មក​នេះ។ ក្រៅ​ពី​សំណេរ​ អ្នក​ប្រើ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​រូបថត​ស្ត្រី​ម្នាក់​ឈរ​នៅ​មុខ​កាណុង​កាំភ្លើង​កាន់​កាប់​ដោយ​ក្រុម​មនុស្ស​ស្ថិត​ក្នុង​សម្លៀក​បំពាក​យោធា។ រូបថត​នោះ ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​អ្នកស្រី ស៊ូជី។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នេះ បាន​សរសេរ​អក្សរ​លើ​រូបថត «អូង សាន ស៊ូឃ្យី» និង​ឈ្មោះ​ជា​ភាសា​ឡាតាំង «Aung San Suu Kyi»។ Facebook Post | Archived Link ភាពយន្ត The Lady ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading