Fact-Check: ដើមពោធិ៍ដែលដួលរលំដោយសារខ្យល់កន្ត្រាក់នោះ មិនមែនជាដើមពោធិ៍ស្នេហ៍ទុំទាវទេ
ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ បានកើតឡើងនៅតាមបណ្ដាខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលបណ្ដាលឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់ខ្នង ហើយក៏បណ្ដាលឱ្យបាក់ដើមឈើជាច្រើនផងដែរ។ ខេត្តត្បូងឃ្មុំក៏ទទួលរងខ្យល់បក់បោកលាយឡំនឹងទឹកភ្លៀងផងដែរ ដែលនាំឱ្យបាក់ដើមពោធិ៍ដ៏ធំមួយដើម។ទន្ទឹមគ្នានេះ ការអះអាងលើបណ្ដាញសង្គម បាននិយាយថា ដើមពោធិ៍ដ៏ធំដែលបាក់រលំនោះ គឺជាដើមពោធិ៍ជាប់ទាក់ទងនៅក្នុងរឿងទុំទាវ ដែលជារឿងរ៉ាវស្នេហាដ៏ល្បីល្បាញនៅក្នុងសង្គមកម្ពុជា។ ទោះជាយ៉ាងណា ការអះអាងនេះ ត្រូវបានបញ្ជាក់ថា មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុករបស់តារាចម្រៀងរ៉េបខ្មែរ នេន ទុំ (Ten Tum) បានបង្ហោះរូបថត ០៦សន្លឹកបង្ហាញដើមពោធិ៍ដ៏ធំមួយដើមបានដួលរលំដោយខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀងធ្លាក់នៅល្ងាចថ្ងៃដដែលនេះ។ រូបភាពដើមពោធិ៍ដ៏ធំមួយដើមដែលដួលរលំនោះ ត្រូវបានគេអះអាងថា ជាដើមពោធិ៍មានប្រវត្តិទាក់ទងនឹងរឿងរ៉ាវស្នេហាទុំ និងទាវ ដែលត្រូវបានចងក្រងជារឿងប្រលោមលោកបែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។ ការអះអាងនេះ ត្រូវបានអ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ ចែករំលែកតៗគ្នារាប់ពាន់ដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងមានការបញ្ចេញមតិ ឬប្រតិកម្មចម្រុះបែបទៅនឹងហេតុការណ៍បាក់រលំដើមពោធិ៍ដ៏ធំស្កឹមស្កៃនេះ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍នៃទំព័រហ្វេសប៊ុកមួយ រៀបរាប់ថា «ប្រវត្តិស្នេហា ទុំទាវ នៅស្រុកត្បូងឃ្មុំ ដែលមានដើមពោធិ៍ជើងខាលជាសាក្សី ពេលនេះត្រូវខ្យល់បោកបក់ដួលរលំហើយ ឪដើមឈើស្នេហ៍អើយ មានអារម្មណ៍ថាសេដខ្លាំងណាស់ សោកស្ដាយ»។ ប្រហែលជា ៣ម៉ោងក្រោយមក ទំព័រហ្វេសប៊ុកនេះ បានបន្ថែមឃ្លាថ្មីទៀតដែលរៀបរាប់ថា «ខ្ញុំចង់ដាំឡើងវិញ តែអ្នកខ្លះថា មិនមែន អ្នកដឹងជួយប្រាប់ផង» […]
Continue Reading