Fact-Check: តើ​ស្ទឹង​ប្រែ​ពណ៌​ជា​ក្រហម​ដូច​ឈាម​នេះស្ថិត​ក្នុង​ប្រទេស​ថៃ​មែន​ឬទេ?

ហេតុការណ៍​នានា​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​នៅ​ជិត​ខាង​នឹង​ប្រទេស​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ពិភាក្សា និង​ចែក​រំលែក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ក្នុង​ចំណោម​នោះ រូបថត​ស្ទឹង​មួយ​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ដូច​ឈាម ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ហេតុការណ៍​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​រហូត​ដល់​ទៅ​រាប់​ម៉ឺន​ដង​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ​ជាច្រើន​ដង​ផងដែរ​នា​ពេល​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា ការ​អះអាង​​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​កន្លង​មក​ថ្មី​ៗ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​ចែក​រំលែក​ឡើង​វិញ​នូវ​ប៉ុស្តិ៍​មួយ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​​ក្រុម​បណ្ដាញ​សង្គម​មួយ […]

Continue Reading