វីដេអូលោក ពូទីន ច្រៀងកាលពីជាង ១០ឆ្នាំ ត្រូវបានកាត់តជាមួយកម្មវិធីប្រឡងចម្រៀង
ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈមក ការអះអាងជាច្រើនពាក់ព័ន្ធនឹងវិបត្តិរវាងប្រទេសទាំងពីរ ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្កមពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ជាឧទាហរណ៍ វីដេអូមួយ ដែលបង្ហាញលោក ពូទីន ច្រៀងនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការអះអាងថា មេដឹកនាំរុស្ស៊ីរូបនេះ ចូលរួមប្រឡងចម្រៀង។ វីដេអូនេះ ត្រូវបានបង្ហោះ និងចែករំលែកតាំងពីប៉ុន្មានឆ្នាំមុនម៉្លេះ ហើយក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមឡើងវិញ ក្រោយសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីបានផ្ទុះឡើង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា វីដេអូនេះ ត្រូវបានកាត់តដោយមិនត្រឹមត្រូវ។ ការអះអាងលើបណ្ដាញសង្គម ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម ដែលវីដេអូនោះបង្ហាញប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ច្រៀងចម្រៀងមួយបទនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice។ វីដេអូនោះ ក៏បានបង្ហាញឱ្យឃើញគណៈកម្មការភ្ញាក់ផ្អើលផងដែរ បន្ទាប់ពីបានឃើញវត្តមានរបស់លោក ពូទីន នៅក្នុងកម្មវិធីប្រឡងចម្រៀងមួយនេះ។ វីដេអូនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែករហូតដល់ជាង ១,៥០០ដង ហើយមានការបញ្ចេញមតិជិត ១០០ដង ដែលបង្ហាញការជឿជាក់ថា លោក ពូទីន ពិតជាបានឡើងច្រៀងនៅក្នុងកម្មវិធីប្រឡងចម្រៀងនោះមែន។ ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានផ្ដាមចេញពីទំព័រហ្វេសប៊ុក Fan Entertainment […]
Continue Reading