Fact-Check: តើសពទាំងនេះជាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជាមែនឬទេ?
នៅក្នុងសប្ដាហ៍នេះ មន្ត្រីសុខាភិបាលកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា សពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ជាច្រើនទៀត ត្រូវបានរក្សាទុកនៅកន្លែងតម្កល់សព និងរង់ចាំការបូជា។ បន្ទាប់មក អ្នកប្រើប្រាស់បណ្ដាញសង្គម បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញសពត្រូវបានវេចខ្ចប់ទុកក្នុងអគារមួយកន្លែង។ ដោយគ្មានព័ត៌មានជាក់លាក់ រូបថតនេះ ត្រូវបានចែករំលែកដល់ទៅរាប់ពាន់ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរកឃើញថា រូបថតនៃសពទាំងនេះ មិនមែនស្ថិតនៅក្នុងប្រទេសកម្ពុជានោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញសពត្រូវបានវេចខ្ចប់ស្ថិតនៅក្នុងទីតាំងនៃអគារមួយ។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ បានរៀបរាប់ថា «សង្វេគដល់មនុស្សណាស់» ហើយពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតនោះឡើយ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលរៀបរាប់ថា «សង្វេគដល់មនុស្សណាស់»។ Facebook Post | Archived Link រូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់បង្ហោះចូលក្នុងគ្រុបហ្វេសប៊ុកមួយ ហើយត្រូវបានចែករំលែកបន្តរហូតដល់ជាង ១ពាន់ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត។ អ្នកប្រើប្រាស់ហ្វេសប៊ុកផ្សេងទៀត បានចូលទៅបញ្ចេញយោបល់ និងសាកសួររកទីតាំងជាក់លាក់នៃសពដែលត្រូវបានវេចខ្ចប់នោះ។ Facebook Post | Archived Link ការពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងបានជួបប្រទះនឹងរូបថតនេះ […]
Continue Reading