ឆ្នេរ​សមុទ្រ​មួយ​នៅ​ប្រេស៊ីល​ ត្រូវ​បាន​អះ​អាង​មិន​ត្រឹម​ត្រូវ​ថា​ មាន​ទីតាំង​នៅ​ចិន​

ខណៈ​ដែល​ចិន​គឺ​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក​នោះ រូប​ថត​មួយ​ដែល​សន្លឹក​បង្ហាញ​​មនុស្ស​ដ៏​ច្រើន​កុះករ​​នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​មួយ​កន្លែង​​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​ ដោយ​មាន​ការ​អះអាង​ថា វា​ជា​​ទិដ្ឋភាព​ឆ្នេរ​នៅ​ក្នុង​ប្រទេស​ចិន​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ដ៏​ច្រើន​កុះករ​នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​សប្ដាហ៍​មុន​ ដោយ​មាន​សំណេរ​រៀបរាប់​ថា វា​ជា​ទិដ្ឋភាព​នៃ​ឆ្នេរ​សមុទ្រ​មួយ​នៅ​ក្នុង​ប្រទេស​ចិន។ ការ​អះអាង​​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ពាន់​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៣ ​ដែល​បាន​រៀប​រាប់​ថា​ «ឆ្នេរ​សមុទ្រ​នៅ​ក្នុង​ប្រទេស​ចិន​។ ប្រសិន​បើ​អ្នក​វង្វេង​បាត់​ក្មេង បង្កើត​កូន​មួយ​ទៀត​តែ​ម្ដង​ទៅ»។​ Facebook Post | Archived Link រូប​ថត​ភ្ជាប់​ដោយ​ការ​អះអាង​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ទៀត​នា​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះ​អាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ (archived link),​ ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទី​នេះ​ (archived link)។​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ […]

Continue Reading