លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​រស់​រាន​មាន​ជីវិត​ធម្មតា​​ មិន​ដូច​ការ​អះ​អាង​​នោះ​ឡើយ

False Political

ស្រប​ពេល​ពាក្យ​ចរចាម​អារ៉ាម​ ឬ​ការ​អះ​អាង​ផ្សេងៗ​ទាក់​ទង​នឹង​សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បង្កើត​ឡើង​ជា​រឿយៗ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ ស្ថិ​ត​នៅ​ក្នុង​សម្លៀក​បំពាក់​​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យមួយ​កន្លែង​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​ ដោយ​ភ្ជាប់​នឹង​ជាមួយ​អក្សរ​ R.I.P. ជា​អក្សរ​កាត់​មក​ពី​ពាក្យ​ពេញ​ថា “Rest in Peace” ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «សូម​ទៅ​កាន់​សុគតិភព»។ ការ​បង្ហោះ​​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ 

ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​ ក្នុង​ឈុត​សម្លៀក​បំពាក់​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ភ្ជាប់​ និង​អះអាង​ថា​ លោក​បាន​ទទួល​មរណភាព​ហើយ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែកចាយ​ និង​បញ្ចេញ​មតិ​ប្រតិកម្ម​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «RIP Hun Sen​​» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «សូម​ទៅ​កាន់​សុគតិភព លោក​ ហ៊ុន​ សែន​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថតមួយ​សន្លឹក​​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​គេហទំព័រ​សារព័ត៌មាន​ The Straits Times កាល​ពី​ថ្ងៃទី​០៤​ ខែ​ឧសភា​ ឆ្នាំ​២០១៧​មក​ម្ល៉េះ​។​ គេហទំព័រ​ដដែល​ខាង​លើ​នេះ​ បាន​សរសេរ​ និង​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ថា​ «Cambodian Prime Minister Hun Sen, one of the world’s longest serving rulers after more than three decades in power, is in hospital in Singapore.»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «លោកនា​យករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ជា​មេដឹកនាំ​កាន់​អំណាច​យូរ​ជាង​គេ​លើ​ពិភពលោក​ បន្ទា​ប់​ពីកា​ន់អំណាច​ជាងបី​ទ​សវត្សរ៍​ កំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យនៅប្រទេស​សិង្ហបុ​រី»​។​

The Straits Times | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ក៏​បាន​បង្ហាញ​ទិដ្ឋភាព​លោក​បាន​ទទួល​ជួប​សម្ដែ​ងការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​នឹង​មេប​ញ្ជាកា​រក​ងស្វ័​យការពា​រជើ​ងគោក​ជប៉ុន​ លោក​ យ៉ូស៊ីដា​ យ៉ូស៊ីហ៊ីដេ​ (Yoshida Yoshihide) ផង​ដែរ​។​

Facebook Post | Archived Link

ការ​លើក​ឡើង​ថា​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ​ទទួល​មរណភាពហើយ​​ តែង​តែ​​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ជា​រឿយ​ៗ​ផង​ដែរ​ ដោយ​ក្រុម​ការ​ងារ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia នា​ពេល​កន្លង​មក​នេះ​។​ សូម​អាន​ព័ត៌មាន​លម្អិតនៅ​ទីនេះ «តើ​លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ដូច​ការ​អះ​អាង​ឬទេ?» និង​ «លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ មិន​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​នោះ​ឡើយ»។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​បង្ហោះ​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​រស់​រាន​មាន​ជីវិត​ធម្មតា​ និង​ទើប​តែ​បង្ហាញ​វត្តមាន​ទទួល​​ជួប​សម្ដែ​ងការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​នឹង​មេប​ញ្ជាកា​រក​ងស្វ័​យការពា​រជើ​ងគោក​ជប៉ុន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​។​

Avatar

Title: លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​រស់​រាន​មាន​ជីវិត​ធម្មតា​​ មិន​ដូច​ការ​អះ​អាង​​នោះ​ឡើយ

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *