Fact-Check: តើ​ក្មេង​ស្រី​ក្នុង​រូបថត​នេះ​កាន់​ផ្ទាំង​បដារ​មាន​សំណេរ​បែប​នេះ​មែន​ឬទេ?

ខណៈ​ដែល​ការ​បោះ​ឆ្នោត​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត​នោះ ការ​វាយ​ប្រហារ​គ្នា​ខាង​នយោបាយ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​រវាង​គណបក្ស​នយោបាយ​នានា​នៅ​កម្ពុជា។ ក្នុង​ចំណោម​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បាន​បង្ហោះ​រូបថត​ក្មេង​ស្រី​ម្នាក់​កាន់​បដារ​មួយ​ផ្ទាំង​ដែល​សរសេរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ គឺ​ជា​គណបក្ស​របស់​វៀតណាម។ រូបថត​រួម​ជាមួយ​ផ្ទាំង​បដារ​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀងផ​្ទាត់​ការ​ពិត​រក​ឃើញ​ថា រូបថត​ក្មេង​ស្រី​នោះ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ក្មេង​ស្រី​ម្នាក់ ដែល​កាន់​បដារ​សរសេរ​ថា […]

Continue Reading