តើ​វីដេអូ​នេះ​ជា​ទិដ្ឋភាព​មុន​យន្តហោះ​ចិន​មួយ​គ្រឿង​ធ្លាក់​បុក​ដី​មែន​ឬទេ?

កាល​ពី​សប្ដាហ៍​មុន យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern Airline បាន​ធ្លាក់​បុក​ដី​នៅ​តំបន់​ព្រៃ​ភ្នំ​ក្នុង​ខេត្ត​ក្វាងចូវ ដោយ​បាន​សម្លាប់​មនុស្ស​ទាំង​អស់ ១៣២​នាក់​នៅ​លើ​យន្តហោះ​នោះ។ មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​នេះ​កើត​ឡើង វីដេអូ​ឃ្លីប​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា ជា​ហេតុការណ៍​មុន​យន្តហោះ​ចិន​ធ្លាក់។ វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចូល​មើលដល់​ទៅ​ជាង ១​លាន ២​សែន​ដង រួម​ជាមួយ​ការ​បញ្ចេញ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​រួច យើង​រក​ឃើញ​ថា វីដេអូ​ឃ្លីប​នេះ មិន​មែន​ជា​ទិដ្ឋភាព​ទាំង​ស្រុង​នៃ​ហេតុការណ៍​ធ្លាក់​យន្តហោះ​ចិន​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​នូវ​ភាព​ច្របូក​ច្របល់​នៅ​លើ​យន្តហោះ​មួយ​គ្រឿង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះ​អាង​ថា ជា​ទិដ្ឋភាព​នៅ​មុន​យន្តហោះ​មួយ​គ្រឿង​នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​ចិន​បាន​ធ្លាក់​កាល​ពី​សប្ដាហ៍​មុន។ វីដេអូ​មាន​រយៈ​ពេល​ជាង ១​នាទី​កន្លះ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​បញ្ចេញ​មតិ​រាប់​រយ​ដង និង​ចូល​ទស្សនា​ដល់​ទៅ​ជាង ១​លាន ២​សែន​ដង។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​វីដេអូ​នោះ​ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ ជាមួយ​ការ​រៀបរាប់​ថា «សកម្មភាព​មុន​ពេល​ធ្លាក់​យន្តហោះ»។ FACEBOOK POST | ARCHIVED LINK ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​ឃ្លីប​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​យ៉ាង​ល្អិត​ល្អន់​ទៅ​លើ​វីដេអូ ការ​ដំណើរការ​ស្វែង​រក​វីដេអូ​ដើម​តាម​រយៈ Google […]

Continue Reading