Fact Check: តើនេះគឺជាប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាបអំឡុងឆ្នាំ១៩៣១មែនដែរឬទេ?
សំណង់នៅក្នុងវត្តមួយនៃខេត្តបុរីរម្យ ប្រទេសថៃនាពេលថ្មីៗនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាប្រតិកម្ម និងបានលើកឡើងថា សំណង់នៃប្រាសាទថ្មីនេះ គឺសាងសង់ឡើងដោយចម្លងតាមរចនាបថស្ថាបត្យកម្មដូចទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា។ ការមានប្រតិកម្មនេះបានក្លាយទៅជាប្រធានបទនៃការជជែកវែកញែក ដេញដោល និងចែករំលែកនៅលើបណ្ដាញសង្គមកម្ពុជាយ៉ាងផុសផុល។ ជាក់ស្តែង មានរូបថតបួនសន្លឹកបង្ហាញប្រាសាទបុរាណ ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមអះអាងថា ជាប្រាសាទអង្គរវត្តក្នុងឆ្នាំ១៩៣១។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ថ្មីៗនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួនបួនសន្លឹក បង្ហាញអំពីទិដ្ឋភាពប្រាសាទបុរាណមួយដែលមានទម្រង់ និងភិនភាគដូចទៅនឹងប្រាសាទអង្គរវត្តបេះបិទ។ អ្នកប្រើប្រាស់ដដែលនេះក៏បានអះអាងនៅក្នុងសំណេររបស់ខ្លួនផងដែរថា នេះគឺជាប្រាសាទអង្គរវត្តកាលពីឆ្នាំ១៩៣១។ រូបថតទាំងបួនសន្លឹកនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើនដង។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ថា «រូបភាពកម្រ ស៊ែរម្នាក់មួយផង ប្រាសាទអង្គរវត្តក្នុងឆ្នាំ ១៩៣១»។ Facebook Post | Archived Link រូបថតទាំងបួនសន្លឹកដដែលនេះ ក៏ត្រូវបានទំព័រហ្វេសប៊ុកដទៃទៀត បង្ហោះ និងចែករំលែកបន្តផងដែរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ជាមួយនឹងសំណេរជាភាសាខ្មែរថា «ប្រាសាទអង្គរវត្តក្នុងឆ្នាំ ១៩៣១ […]
Continue Reading