Fact-Check: លោក ពូទីន មិនបានព្រលែងតោបំភ័យប្រជាជនឱ្យនៅក្នុងផ្ទះដើម្បីការពារការឆ្លងកូវីដ-១៩នោះឡើយ
កម្ពុជា និងប្រទេសដទៃទៀតនៅលើពិភពលោក នៅតែបន្តប្រយុទ្ធនឹងការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ដោយបានដាក់ចេញជាវិធានការផ្សេងៗ ដូចជា ការហាមឃាត់ប្រជាជនចេញពីផ្ទះសម្បែង ការបិទខ្ទប់ទីក្រុង ការហាមឃាត់ការធ្វើដំណើរ ការបិទផ្អាកដំណើរការអាជីវកម្ម និងដំណើរការនៃស្ថាប័នសាធារណៈនានា។ ទន្ទឹមគ្នានេះ ការអះអាងមួយនៅលើបណ្ដាញសង្គម បាននិយាយថា មេដឹកនាំរុស្ស៊ីបានប្រើសត្វតោ និងសត្វខ្លារាប់រយក្បាល ដើម្បីរារាំងប្រជាជនរុស្ស៊ីកុំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត រកឃើញថា ការអះអាងលើបណ្ដាញសង្គមនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីខែមីនា ឆ្នាំ២០២០កន្លងមក ទំព័រហ្វេសប៊ុកមួយបានអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានព្រលែងសត្វតោ និងខ្លាចំនួន ៥០០ក្បាលនៅក្នុងទីក្រុងមួយ ដើម្បីរារាំងប្រជាជនកុំឱ្យចាកចេញពីផ្ទះក្នុងបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូរ៉ូណា ឬកូវីដ-១៩។ ការអះអាងមួយនេះ ត្រូវបានចែករំលែកតៗគ្នារហូតដល់ទៅរាប់ម៉ឺនដងកាលពីឆ្នាំមុនជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែប ហើយថ្មីៗនេះ វាបានលេចឡើងវិញនៅលើបណ្ដាញសង្គមមួយនេះ។ រូបភាពផ្ដាមចេញពីការអះអាងដោយទំព័រហ្វេសប៊ុកមួយកាលពីឆ្នាំមុន រៀបរាប់ថា «ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺខូវិដ១៩ ពូទីន បានព្រលែងសត្វខ្លា និងតោចំនួន៨០០ក្បាលទូទាំងប្រទេស ដើម្បីជំរុញឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact […]
Continue Reading