Fact-Check: រូបថតលោក ហ៊ុន សែន ជាមួយចៅស្រីច្បង ត្រូវបានអះអាងដោយមិនត្រឹមត្រូវលើបណ្ដាញសង្គម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់អំណាចនៅក្នុងប្រទេសកម្ពុជាជាង ៣ទសវត្សរ៍មកហើយ ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេបំផុតនៅលើពិភពលោក។ មេដឹកនាំបក្សកាន់អំណាចរូបនេះ តែងតែជារងនូវការរិះគន់ផង និងការចែកចាយនូវព័ត៌មានអាស្រូវមួយចំនួនពាក់ព័ន្ធនឹងរូបលោក និងក្រុមគ្រួសារលោកផងដែរ។ ថ្មីៗនេះ រូបថតលោក ហ៊ុន សែន អង្គុយជិតនារីវ័យក្មេងម្នាក់ ត្រូវបានអះអាងលើបណ្ដាញសង្គមថា លោកកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីវ័យក្មេងនោះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរកឃើញថា ការអះអាងបែបនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតមួយសន្លឹកបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានផ្លូវការ និងអង្គុយនៅទល់មុខនឹងមនុស្សនារីម្នាក់។ ទំព័រហ្វេសប៊ុកដដែលនេះ បានសរសេររៀបរាប់ថា លោក ហ៊ុន សែន កំពុងសាងសង់ស្នេហាជាមួយនារីម្នាក់នោះ។ អ្នកប្រើហ្វេសប៊ុកមួយចំនួន បានបញ្ចេញប្រតិកម្មទៅនឹងរូបថតជាមួយនឹងសំណេរបែបនេះ។ រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកនោះ រៀបរាប់ថា «កុំភ័យនៅជាមួយតាតែ៣ថ្ងៃដឹងតែឃ្លាម្ជូហើយ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់រូបថតមួយសន្លឹកនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថត Yandex ដែលនាំឱ្យឈានទៅឃើញរូបថតដើម និងព័ត៌មានលម្អិតនៃរូបថតមួយសន្លឹកនេះ។ រូបថតមួយសន្លឹកនេះ […]
Continue Reading