វីដេអូឃ្លីបបង្ហាញសត្វភេក្បាលគោត្រូវបានបង្កើតដោយកម្មវិធី AI តែប៉ុណ្ណោះ
រូបថត និងវីដេអូឃ្លីប បង្កើតឡើងដោយបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបានចែកចាយ និងបង្ហោះនៅតាមបណ្ដាញសង្គមយ៉ាងទូលំទូលាយដោយពុំបានបញ្ជាក់ព៏ត៌មាន និងប្រភពច្បាស់លាក់ ក្នុងនោះវីដេអូឃ្លីបមួយ បង្ហាញទិដ្ឋភាពសត្វភេក្បាលគោក៏ត្រូវបានបង្ហោះឡើង និងមានការបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo រកឃើញថា វីដេអូឃ្លីបបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូឃ្លីប ដែលបង្ហាញទិដ្ឋភាពសត្វមួយក្បាល ដែលមានដងខ្លួនជាសត្វភេ និងមានក្បាលជាសត្វគោ។ ទំព័រហ្វេសប៊ុកដដែលនេះ ពុំបានភ្ជាប់នៅក្នុងសំណេររបស់ខ្លួន សត្វមួយក្បាលនេះ ត្រូវបានថតនៅទីតាំងចំណុចណាមួយនោះទេ។ ការបង្ហោះទិដ្ឋភាពបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គម។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ប្រទះឃើញគោទឹកសាធុៗ ថែរក្សាទឹកដីនេះផងចុះ»។ Facebook Post | Archived Link វីដេអូឃ្លីបដូចគ្នានេះ ក៏ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ដទៃទៀតផងដែរ ដោយបានអះអាងថា «សត្វគោចំលែក»។ Facebook Post | Archived Link វីដេអូបង្ហោះខាងលើ ក៏ត្រូវបានរកឃើញ […]
Continue Reading