Fact Check: តើ​ក្រុម​តា​លីបង់​ពិត​ជា​បាន​រាំ​លេង​សប្បាយ ​ក្រោយ​ពី​បាន​ដណ្តើម​ទីក្រុង​កាប៊ុល​មែន​ឬ​?

​កាល​​ពី​​២​សប្ដាហ៍​មុន​នេះ​ ក្រុម​​តាលីបង់​បាន​ចូល​ទៅ​កាន់​កាប់​រដ្ឋធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វ​ហ្គា​នី​ស្ថាន ដោយ​បាន​ធ្វើ​ដំណើរ​សម្រុក​ទៅ​កាន់​គោលដៅ​សំខាន់​ៗ​ចំនួន​ ២​កន្លែង​ ​គឺ​ទីស្នាក់ការ​កណ្ដាល​នៃ​នាយកដ្ឋាន​សន្តិសុខ​ជាតិ និង​ក្រសួង​ទំនាក់​ទំនង។ ការ​វាយ​ដណ្តើម​ និង​គ្រប់​គ្រង​រដ្ឋ​ធានី​នៃ​ប្រទេស​មួយ​នេះ​​ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​មនុស្ស​កាន់​កាំ​ភ្លើង​មួយ​ក្រុម​កំពុង​តែ​រាំ​សប្បាយ​នៅ​ក្នុង​កម្មវិធី​មួយ​។​ វីដេអូ​នេះ​ត្រូវ​បាន​គេ​ចែក​ចាយ​ និង​អះ​អាង​ថា​ គឺ​ជា​ក្រុម​តាលីបង់​ក្រោយ​ពី​បាន​ដណ្តើម​​រដ្ឋធានី​កាប៊ុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​របស់​​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​រយៈ​ពេល​ប្រមាណ​ជាង​៤​នាទី​ ដោយបាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​មនុស្ស​កំពុង​តែ​រាំ​លេង​សប្បាយ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​សរសេរ​សំណេរ​អះ​អាង​ផង​ដែរ​ថា​ ក្រុម​មនុស្ស​ទាំង​នោះ​ គឺ​ជា​ក្រុម​តាលីបង់​ដែល​ទើប​តែ​ដណ្តើម​បាន​ទី​ក្រុង​កាប៊ុល​នា​ពេល​ថ្មី​ៗ​នេះ​។​ វីដេអូ​ភ្ជាប់​ជាមួយ​នឹង​​ការ​អះ​អាង​នេះ​ ត្រូវ​បាន​បញ្ចេញ​មតិ​ចម្រុះ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ផង​ដែរ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​បាន​សរសេរ​រៀប​រាប់​ថា​ «ក្រោយ​ពួក​គេ​ដណ្ដើម​បាន​ក្រុង​កាប៊ុល​ ពួក​តា​លី​បង់​បាន​រាំ​លេង​យ៉ាង​សប្បាយ​»។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​​២១​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅនេះ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Spean Newstv ក៏​បាន​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​នេះ​ផង​ដែរ​ […]

Continue Reading