គ្រូពេទ្យម្នាក់នៅសៀមរាបទទួលមរណភាពមិនមែនដោយសារវ៉ាក់សាំងចិនទេ
គិតត្រឹមថ្ងៃទី៣ ខែមីនា ដំណើរការចាក់វ៉ាក់សាំងបានឈានទៅដល់ខេត្តនានាទូទាំងប្រទេស បន្ទាប់ពីកម្ពុជាចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែកុម្ភៈ ត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះក្រោយពីជំនួយជាវ៉ាក់សាំងរបស់ចិនត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា។ ការចាក់វ៉ាក់សាំងចិននេះ បានជំរុញឱ្យមានការអះអាងថា គ្រូពេទ្យវ័យ៣៩ឆ្នាំម្នាក់ដែលធ្វើការនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានស្លាប់នៅថ្ងៃទី២ ខែមីនា ដោយសារតែការចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm)។ ប៉ុន្តែ ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវទេ។ ការអះអាងលើបណ្ដាញសង្គម លោក ស៊ាង តុលា គ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានទទួលមរណភាពនៅព្រឹកថ្ងៃទី២ ខែមីនា ច្រើនម៉ោងក្រោយពីគាត់ទទួលវ៉ាក់សាំងចិនស៊ីណូហ្វាមដូសដំបូង។ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន អះអាងថា មរណភាពរបស់គ្រូពេទ្យរូបនេះ គឺបណ្ដាលមកពីប្រតិកម្មវ៉ាក់សាំងចិន។ រូបភាពផ្ដាមពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ សរសេររៀបរាប់ថា «ព័ត៌មានចាក់វ៉ាក់សាំងរបស់ចិនពីខេត្តសៀមរាបថ្ងៃទី៣ មីនា ២០២១។ ថ្មីៗតែម្ដង សូមបងប្អូនជនរួមជាតិខ្មែរនៅក្នុងប្រទេសកុំចាក់វ៉ាក់សាំងរបស់ចិនឱ្យសោះ លោកវេជ្ជបណ្ឌិត ស៊ាង តុលា អាយុ ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិថ្មី ឃុំស្វាយដង្គំ ខេត្តសៀមរាប បានស្លាប់នៅម៉ោង ៣ទៀបភ្លឺយប់មិញនេះ ក្រោយចាក់វ៉ាក់សាំងកាលពីថ្ងៃទី២ មីនម្សិលមិញ»។ Facebook Post | Archived Link ប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត […]
Continue Reading