តើ​នេះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-ព្រះ​សីហនុ​មែន​ឬ​?

ស្រប​ពេល​ដែល​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំង​ផ្លូវ​គោក​ ផ្លូវ​ទឹក​ និង​ផ្លូវ​អាកាស​ បាន​កំពុង​តែ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ រូប​ថត​បង្ហាញ​​ទិដ្ឋភាព​យាន​យន្ដ​ បើក​បរ​នៅ​លើ​ដង​ផ្លូវ​ខ្វាត់​ខ្វែង​ ជា​ច្រើន​គន្លង​ ត្រូវ​បាន​បង្ហោះដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ ដោយ​​ភ្ជាប់​ទៅ​​នឹង​ការ​លើក​ឡើង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​​ភ្នំ​ពេញ​-ព្រះ​សីហនុ។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​យើង​ រកឃើញ​ថា​ រូប​ថត​ភ្ជាប់​ទៅ​នឹង​សំណេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ៤​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​យាន​យន្ត​ជា​ច្រើន​គ្រឿង​ បាន​កំពុង​បើក​បរ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ដ៏​ស្រស់​ស្អាត​មួយ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​លើក​ឡើង​ផង​ដែរ​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-ព្រះ​សីហនុ។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​សរសេរ​ថា​ «នេះ​គឺ​ជា​ផ្លូវ​ល្បឿន​លឿន​នៅ​ស្រុក​ខ្មែរ​យើង​ណា​បង​ប្អូន​»។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search […]

Continue Reading

តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​បាន​បើក​ឱ្យ​ដំណើរការ​សាក​ល្បង​នូវ​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​ខ្លួន​កាល​ពី​ដើម​ខែ​តុលា​នេះ ព័ត៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ​អំពី​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ។ ទន្ទឹម​គ្នា​នេះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «ផ្លូង​ល្បឿន​លឿន»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ដោយ​ជឿ​ជាក់​ថា វា​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​យាន​យន្ត​ជាច្រើន​គ្រឿង​ស្ថិត​លើ​ផ្លូវ​ដ៏​ធំ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ ដោយ​មាន​សំណេរ​រៀបរាប់​ថា «ផ្លូវ​ល្បឿន​លឿន»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ Facebook Post | Archived Link ទន្ទឹម​គ្នា​នេះអ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​មួយ​ចំនួន បាន​ចោទ​សួរ​ថា តើ​រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​នៃ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​មែន​ឬយ៉ាងណា។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន Independent របស់​អង់គ្លេស និង​សារព័ត៌មាន​​អាមេរិក Bloomberg កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក​នេះ។ ​សេចក្ដី​រាយការណ៍​របស់សារព័ត៌មាន […]

Continue Reading