Fact-Check: តើ​រូបថត​ទាំង​នេះ​បង្ហាញ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ដើម​ស.វ.​ទី​​១៩​មែន​ទេ?

ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​សតវត្សរ៍​ទី​១៩​ពី​សំណាក់​​កង​ទ័ព​វៀតណាម​នាពេល​នោះ តែង​តែ​ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​រម្លឹក​ឡើង​វិញ​ជានិច្ច។ ក្នុង​ចំណោម​នោះ រូបថត​មួយ​ចំនួន​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​ព្រឹត្តការណ៍​ប្រវត្តិសាស្ត្រ​កាល​ពី​អតីត​កាល។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ដល់​ទៅ​រាប់​ពាន់​ដឹង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​ទាំង​នោះ ត្រូវ​បាន​អះ​អាង​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​បួន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​រូបថត​ស​ខ្មៅ​ទាំង​នោះ បង្ហាញ​ការ​​ប្រហារ​ជីវិត​មនុស្ស​ដោយ​កាត់​ក្បាល​ និង​ការ​ចាប់​ខ្លួន​មនុស្ស​ដាក់​ខ្នោះ​ឃ្នាង។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​រូបថត​ជាមួយ​សំណេរ​រៀបរាប់​ថា យួន​បាន​ឈ្លាន​ទឹក​ដី​កម្ពុជា និង​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ក្នុង​សតវត្សរ៍​ទី​១៩។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួមជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​រៀបរាប់​ថា «ប្រវត្តិសាស្ត្រ​ខ្មែរ៖ យួន​ឈ្លាន​ពាន​កាន់​កាប់​ទឹក​ដី​ខ្មែរ ធ្វើ​ទុក្ខ​បុក​ម្នេញ ជិះ​ជាន់​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​តាម​គ្រប់​រូបភាព​រាប់រយ​ឆ្នាំ​ហើយ ពិសេសស​ខ្មែរ​ក្រោម»។ Facebook Post | Archived Link រូបថត​ពីរ​នៅ​ក្នុង​ចំណោម​រូបថត​បួន​សន្លឹក​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក LDP បង្ហោះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២០​កន្លង​មក។ ទំព័រ​ហ្វេសប៊ុក​នេះ ​រៀបរាប់​ថា «នៅ​ឆ្នាំ​១៨៤៤ ស្ដេច​យួន​បាន​បញ្ជា​ឱ្យ​កាត់​ក្បាល​ខ្មែរ​កម្ពុជា​ក្រោម ដែល​ងើប​បះបោរ​ប្រឆាំង​នឹង​យួន មាន​មេ​ស្រុក និង​ប្រជាជន​ខ្មែរ​ជាច្រើន ត្រូវ​យួន​កាត់​ក្បាល»។ Facebook […]

Continue Reading