Fact-Check: រូបភាពត្រូវបានអះអាងភ្ជាប់នឹងទីតាំងអាជីវកម្មធនធានរ៉ែកម្ពុជាដោយមិនត្រឹមត្រូវ
ការបាត់បង់ធនធានធម្មជាតិរបស់កម្ពុជា តែងតែជាប្រធានបទនៃការជជែកពិភាក្សានៅក្នុងចំណោមសាធារណជនកម្ពុជា ហើយក៏មានការទាមទារឱ្យជួយថែរក្សា និងការពារធ្វើឡើងនៅតាមបណ្ដាញសង្គមផងដែរ។ ក្នុងចំណោមនោះ រូបថតមួយចំនួនត្រូវបានបង្ហោះចូលក្នុងបណ្ដាញសង្គមប៉ុន្មានថ្មីៗនេះជាមួយការអះអាងថា ជាធនធានរ៉ែមាស និងត្បូងមានតម្លៃរបស់កម្ពុជា ដែលត្រូវបានកេងប្រវ័ញ្ចដោយជនបរទេស។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរកឃើញថា រូបថតទាំងនោះ ត្រូវភ្ជាប់ដោយមិនត្រឹមត្រូវទៅនឹងការបាត់បង់ធនធានរ៉ែរបស់កម្ពុជានោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយបានបង្ហោះរូបថត ៥សន្លឹក ដែលបង្ហាញពីទីតាំងជីកយករ៉ែមួយកន្លែង ត្បូងពណ៌ខៀវ និងកម្ទេចមាស។ គណនីហ្វេសប៊ុកដដែលនេះ អះអាងថា រូបថតដែលបង្ហាញទីតាំងជីកយករ៉ែមួយកន្លែងនោះ គឺស្ថិតនៅក្នុងខេត្តរតនគិរី ហើយត្បូងពណ៌ខៀវដ៏ធំមួយ និងគ្រាប់ត្បូងពណ៌ខៀវតូចៗ គឺជាសម្បត្តិរបស់ខ្មែរ និងជាត្បូងត្រូវបានជីកយកពីខេត្តរតនគិរី។ រូបថតនៃទិដ្ឋភាពភ្នំមួយកន្លែង ត្រូវបានអះអាងថា ជាទីតាំងជីកយករ៉ែមាសនៅក្នុងខេត្តរតនគិរី ជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។ Facebook Post | Archived Link រូបថតនៃថ្មខៀវមួយ ត្រូវបានអះអាងថា ត្បូងខៀវដែលជាសម្បត្តិរបស់ប្រទេស និងប្រជាជនកម្ពុជា។ Facebook Post | Archived Link រូបថតនៃដុំពណ៌មាសមួយ ត្រូវបានបង្ហោះភ្ជាប់ជាមួយការអះអាងថា ជាធនធានរ៉ែមាសដែលត្រូវបានរុករក និងធ្វើអាជីវកម្មនៅក្នុងខេត្តរតនគិរី។ Facebook Post | […]
Continue Reading