Fact-Check: តើ​ការ​ពិសារ​តែ​បៃតង​ឆុង​ជាមួយ​ទឹក​ក្ដៅ​អាច​ព្យាបាល​ជំងឺ​កូវីដ-១៩​មែន​ឬទេ?

គិត​ត្រឹម​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​រហូត​ដល់​ទៅ​ ៥៥ ១៨៧​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ភាគច្រើន​បំផុត​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ច្រើន​ចាប​់​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​កន្លង​មក។ ខណៈ​ដែល​កម្ពុជា​បន្ត​ប្រឈម​មុខ​នឹង​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​បែប​នេះ ការ​អះ​អាង​មួយ​លើ​បណ្ដាញ​សង្គម លើក​ឡើង​ថា ការ​ទទួល​តែ​បៃតង​ឆុង​ជាមួយ​ទឹក​ក្ដៅ អាច​ជួយ​ព្យាបាល​ជំងឺ​កូវីដ-១៩​យ៉ាង​មាន​ប្រសិទ្ធភាព។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រហូត​ដល់​រាប់​សិប​ពាន់​ដង​ រួមជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ដ៏ច្រើន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ត្រឹម​ត្រូវ​ដោយ​អង្គការ​សុខភាព​ពិភព​លោកនៅ​ឡើយ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​នូវ​ការ​អះ​អាង​មួយ​ថា តែ​បៃតង​លាយ​ជាមួយ​ទឹក​ក្ដៅ​ អាច​ព្យាបាលជំងឺ​កូវីដ-១៩​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​វិធី​សាស្ត្រ​ព្យាបាល​នេះ ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ធ្វើ​ឱ្យ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩នៅ​ក្នុង​ប្រទេស​ជិត​ខាងក​ម្ពុជា​មួយ​នេះ មាន​កម្រិត​សូន្យ​រហូត​ដល់​ដើម​ខែ​កក្កដា​នេះ។ ការ​អះ​អាង​អំពី​វិធី​ព្យាបាល​ជំងឺ​កូវីដ-១៩​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ការ​ចុច​ពេញ​ចិត្ត​ជាច្រើន​ទៀត។ រូបភាព​ផ្ដាម​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​រៀបរាប់​ថា «[…] ទោះបី​ជា​ត្រូវ​ឆ្លង​វីរុស​កូវីដ​នេះ​ក៏​ដោយ វា​ប្រាកដ​ជា​មិន​បណ្ដាល​ឱ្យ​ស្លាប់​ឡើយ។ ភស្ដុតាង​ជាច្រើន​ដែល​បង្ហាញ​ពី​ការ​ពិត​ថា រូបមន្ត​នៅ​តែ​សាមញ្ញ​បំផុត ប៉ុន្តែ វា​មាន​ប្រសិទ្ធភាព​ពិសេស»។ ការ​អះ​អាង​នោះ​រៀបរាប់​បន្ត​ថា «រូបមន្ត​សម្ដាត់​នៃ​ការ​ព្យាបាល​ទំនើប​អន្តរជាតិ​ដូច​ខាង​ក្រោម៖ ១) ទឹកក្ដៅ​ឆុង​ជាមួយ​តែ​បៃតង ២) លាយ​ទឹក​ក្រូច​ឆ្មា បន្ទាប់​មក​ផឹក​ទឹក​តែ​ក្ដៅៗ និង ៣) រូបមន្ត​សម្ងាត់​អាច​សម្លាប់​មេរោគ​កូវីដ​បាន​ភ្លាមៗ»។ Facebook […]

Continue Reading