Fact Check: អ្នកទោសដែលចងភ្ជាប់នឹងច្រវាក់នោះ មិនមែនជាពលរដ្ឋខ្មែរក្រោមទេ
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានគេសង្កេតឃើញថា មានភាពមិនសូវជាចុះសម្រុងនឹងគ្នានោះឡេីយ ជាពិសេសបញ្ហាដែលទាក់ទងទៅនឹងទឹកដីកម្ពុជាក្រោម និងប្រជាជនខ្មែររស់នៅទីនោះ ដែលត្រូវបានចែករំលែក និងជជែកដេញដោលពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុលនៅលើបណ្ដាញសង្គម។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពក្រុមមនុស្សមួយក្រុមដែលត្រូវបានចងជាមួយនឹងច្រវាក់ជើង និងរាងកាយនោះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកម្នាក់ បានអះអាងថាគឺជាទិដ្ឋភាពការធ្វើទារុណកម្មទៅលើពលរដ្ឋខ្មែរកម្ពុជាក្រោមពីសំណាក់ជនជាតិវៀតណាម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពការចាប់ចងក្រុមមនុស្សមួយក្រុមដោយដាក់នឹងច្រវាក់ដៃ ជើង និងកយ៉ាងតឹងរឹង។ អ្នកប្រើប្រាស់ដដែលនេះ ក៏បានអះអាងនៅក្នុងសំណេររបស់ខ្លួនផងដែរថា ទិដ្ឋភាពមួយនោះគឺជាការធ្វើទារុណកម្មទៅលើពលរដ្ឋខ្មែរក្រោមពីជនជាតិវៀតណាម។ រូបថតមួយសន្លឹកនេះត្រូវបានប្រតិកម្មបញ្ចេញមតិចម្រុះ និងចែករំលែកតៗគ្នាជាច្រើនពាន់ដង ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ័អ្នកប្រើប្រាស់ហ្វេសប៊ុក ដែលបានសរសេររៀបរាប់ថា «មើលសិនទៅមុននឹងសម្រេចចិត្តស្រលាញ់យួន នេះជារូបភាពខ្មែរក្រោមដែលយួនធ្វើទារុណកម្ម»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួនដូចខាងក្រោម។ រូបថតដែលមានទម្រង់ […]
Continue Reading