Fact-Check: តើកំណាត់ផ្លូវហាយវ៉េនេះត្រូវបានសាងសង់វាងដើមឈើមួយដើមមែនឬទេ?
រូបថត និងវីដេអូអន្តរជាតិជាច្រើន ត្រូវបានចែករំលែកតៗគ្នានៅលើបណ្ដាញសង្គម ជាពិសេសហ្វេសប៊ុក ពីសំណាក់អ្នកប្រើប្រាស់និយាយភាសាខ្មែរ ដោយពុំបានដឹងច្បាស់ពីការពិតនៃរូបថត ឬវីដេអូទាំងនោះឡើយ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញកំណាត់ផ្លូវមួយត្រូវបានសង់វាងដើម្បីការពារដើមឈើមួយដើមនោះ ត្រូវបានចុះផ្សាយដោយសារព័ត៌មានមួយចំនួននៅកម្ពុជា ហើយចែករំលែកបន្តនៅលើបណ្ដាញសង្គម។ រូបថតនេះ ត្រូវបានចែករំលែកបន្តទៀតពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានរកឃើញថា រូបថតនេះ ត្រូវបានកាត់ត មុននឹងបង្ហោះនៅលើបណ្ដាញសង្គម។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦កន្លងមក ទំព័រហ្វេសប៊ុកមួយ បានចែករំលែកនូវអត្ថបទមួយរបស់ខ្លួន ដោយភ្ជាប់មកជាមួយរូបថតមួយសន្លឹក ដែលបង្ហាញឱ្យឃើញផ្លូវកៅស៊ូមួយខ្សែ ត្រូវបានសាងសង់ពង្វាងដើមឈើមួយដើម ក៏ព្រោះតែចង់ការពារដើមឈើមួយដើមដែលដុះតែឯង។ អត្ថបទសារព័ត៌មានមួយនេះ ត្រូវបានចែករំលែកដល់ទៅ ១៦៩ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ហើយមានអ្នកចុច «ចូលចិត្ត» ឬ Like ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករហូតដល់ជិត ៦០០នាក់។ រូបភាពផ្ដាមពីប៉ុស្តិ៍នៃទំព័រហ្វេសប៊ុកនោះ រៀបរាប់ថា «រូបភាពមិនគួរឱ្យជឿទាំងនេះសបញ្ជាក់ថា ពេលខ្សត់ឈើទើបមនុស្សឱ្យតម្លៃដើមឈរមួយដើមដែលនៅសល់»។ Facebook Post | Archived Link ខ្ទង់ ២ឆ្នាំក្រោយមក រូបថតមួយសន្លឹកនេះ ក៏ត្រូវបានចុះផ្សាយឡើងវិញដោយគេហទំព័រព័ត៌មានអាណាចក្រ ដែលបានចែករំលែកអត្ថបទមួយនេះទៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ […]
Continue Reading