Fact-Check: សាសនិកហិណ្ឌូមិនបានគ្រវែងចោលទេវរូបព្រោះតែមិនអាចការពារពួកគេពីកូវីដ-១៩ទេ
ថ្មីៗនេះ កម្ពុជាបានសម្រេចហាមឃាត់អ្នកដំណើរទាំងអស់មកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា មិនឱ្យធ្វើដំណើរចូលមកកម្ពុជានោះឡើយ ក៏ព្រោះតែឥណ្ឌាកំពុងប្រឈមមុខនឹងការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនៃការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ទម្រង់ថ្មី។ បន្ទាប់មក ការជជែក និងការចែករំលែកជាច្រើននៅលើបណ្ដាញសង្គម បានផ្ដោតទៅលើបញ្ហាកំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដែលកំពុងប្រយុទ្ធនឹងការរាតត្បាតនៃមេរោគកូវីដ-១៩។ ក្នុងចំណោមនោះ ការអះអាងមួយបានលើកឡើងថា ក្រុមអ្នកគោរពប្រតិបត្តិតាមជំនឿហិណ្ឌូសាសនា បានសម្រេចចិត្តបោះចោលទេវរូប នៅតាមផ្លូវសាធារណៈ និងតាមទឹកជាដើម បន្ទាប់ពីពួកគេយល់ថា ទេវដែលពួកគេគោរពនោះ មិនបានជួយការពារពួកគេពីការឆ្លងមេរោគកូវីដ-១៩នោះឡើយ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតបានរកឃើញថា ការពិតមិនដូចទៅនឹងការអះអាងនេះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថត ៤សន្លឹក ដែលបង្ហាញចម្លាក់ព្រះគណេស និងទេវរូបដទៃទៀតនៅក្នុងជំនឿហិណ្ឌូសាសនា បានស្ថិតនៅរ៉ាត់រាយនៅលើផ្លូវថ្នល់ និងអណ្ដែតនៅលើទឹកជាដើម។ ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងថា ទេវរូបទាំងនេះ ត្រូវបានសាសនិកហិណ្ឌូបោះចោលនៅតាមដងផ្លូវ និងក្នុងទឹក បន្ទាប់ពីពួកគេអស់ជំនឿលើចម្លាក់ទាំងនោះ ដែលពុំអាចជួយពួកគេឱ្យគេចផុតពីការឆ្លងមេរោគកូវីដ-១៩។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាពីសំណាក់អ្នកប្រើហ្វេសប៊ុករហូតដល់ទៅរាប់ពាន់ដងឯណោះ រួមជាមួយប្រតិកម្ម និងការបញ្ចេញមតិចម្រុះបែបជាច្រើនផងដែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះ រៀបរាប់ថា «ក្រុមអ្នកកាន់សាសនា Hindu បានចោលព្រះដែលខ្លួនគោរព ពេញដងផ្លូវ និងដងស្ទឹង»។ Facebook Post | Archived Link […]
Continue Reading